ក្រុមហ៊ុនផលិតទូរស័ព្ទប្រទេសរុស្សី YotaPhone បានប្រកាសចេញនូវទូរស័ព្ទ Android ជំនាន់ទីពីររបស់ខ្លួនដែលមានអេក្រង់ដល់ទៅពីរ។ ទូរស័ព្ទ YotaPhone ជំនានថ្មីនេះបានបំពាកនូវអេក្រង់នៅខាងមុខមានទំហំ 5 inch ប្រើប្រាសបច្ចេកវិទ្យា Amoled display និងនៅខាងក្រោយទូរស័ព្ទនេះគឹវាបានបំពាកអេក្រង់មួយបន្ថែមទៀតដែលមានទំហំ 4.7 inch ដែលប្រើប្រាសបច្ចេកវិទ្យា qHD e-Ink touchscreen ជាអេក្រង់មានពណ៌ស ខ្មៅ ដែលជាប្រភេទអេក្រង់មាននៅលើ E-book និង E-reader។ YotaPhone ជំនាន់ថ្មីនេះ និងមានពីរពណ៌អោយអ្នកជ្រើសរើស គឺពណ៌ស និង ពណ៌ខ្មៅ ហើយវានិងបំពាកជាមួយនិងប្រព័ន្ធដំណើរការថ្មីរបស់ Android 4.4 kitkat ផងដែរ។
វាប្រើប្រាស់នៅ CPU qualcomm Snapdragon 800 SoC 2.3 GHz quad-core CPU RAM ចំនួន 2GB ជាមួយនិង Memory ភ្ជាប់ខាងក្នុង 32GB។ ចំពោះកំាម៉េរា នៅខាងមុខមានទំហំ 8 Megapixel និងនៅខាងក្រោយមានទំហំ 2 Megapixel និង Connectivity មាន Wi-Fi 802.11 a/b/g/n/ac 4G/LTE Bluetooth 4.0, GPS និង FM Radio។
YotaPhone និងចេញលក់នៅក្នុងត្រីមាសទីបួនក្នុងឆ្នាំនេះនៅទ្វីបអឺរ៉ុប ហើយនិងដាក់លកនៅទ្វីបអំាមេរិចខាងជើងនិងជំវិញអាស៊ីនៅរយៈពេល 2 ទៅ 3 ខែបន្ទាប់ ហើយចំពោះតំលៃរបស់វាមិនត្រូវបានបញ្ជាកនោះទេ។