Saturday, November 15, 2014

​i​Phone​ 6​ ថ្មី ​ស្រោប​​ផ្លា​​ទីន​ ​មាស​ និង​​ដាំ​​ពេជ្រ​​តម្លៃ​ ​៨​.​៨​០​០​ ដុល្លា​រ​អាច​​រក​​ទិញ​​បាន​​ហើយ​​សម្រាប់​​អ្នក​បញ្ជា​​ទិញ​​ទុក​​មុន ​

វា​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​គ្រឿងអលង្ការ ដែល​បង្កើត​គ្រឿងអលង្ការ​ដោយ​ដាំ "​ត្បូង​មានតម្លៃ​" លើ​កំណែ​ថ្មី​ទូរ​សព្ទ​របស់​ក្រុមហ៊ុន Apple​។ ​កាលពី​ថ្ងៃ​ពី​ចន្ទ ទី ២៨ កក្កដា ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក​មួយ​បានចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​មុន​សម្រាប់​ទូរ​ស័ព្ទ iPhone 6 ដាំ​ពេជ្រ​ជា​លើកដំបូង បើទោះបីជា​ក្រុមហ៊ុន Apple មិនទាន់​បញ្ចេញ​វា​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ​។
ទូរ​ស័ព្ទ Lux iPhone 6 ពណ៌​ស ដែល​ស្រោបមាស​ពណ៌​លឿង និង​មាន​ឡូហ្គោ​ដាំ​ពេជ្រ​តម្លៃ ៨.៣៩៥ ដុល្លារ​ ទូរ​ស័ព្ទ iPhone 6 ស្រោបមាស ផ្លា​ទីន និង​មាន​ដាំ​ពេជ្រ​ស៊េរី Lux របស់​ក្រុមហ៊ុន Brikk នឹងមាន​តម្លៃ ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារ​ហើយ​ម្ចាស់​ទូរ​ស័ព្ទ​នឹងត្រូវ​រង់ចាំ​រហូតដល់​មួយខែ​ទៀត បន្ទាប់ពី​កំណែ​ទូរ​សព្ទ "​ធម្មតា​" ត្រូវបាន​បញ្ចេញ​សិន​។ ​ក្រុមហ៊ុន​នេះ​បាន​និយាយថា "​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ម៉ូ​ដែល ដែលមាន​អេក្រង់​ទំហំ ៤,៧ អ៊ី​ញ និង​មែ​ម​ម៉ូ​រី​ក្នុង​តួ ១២៨ GB ហើយ​អាច​រក​ទិញ​បានជា​ទូរ​ស័ព្ទ​ស្រោបមាស​ពណ៌​លឿង​ទម្ងន់ ២៤ កា​រ៉ាត់​, ស្រោបមាស​ពណ៌​ផ្កាឈូក​ទម្ងន់ ២៤ កា​រ៉ាត់ និង ស្រោប​ផ្លា​ទីន​សុទ្ធ​"​។ ​អតិថិជន​ក៏​អាច​ជ្រើសរើស​តែង​លម្អ​ឡូហ្គោ Apple ជាមួយនឹង​ត្បូង​ពេជ្រ​ផងដែរ​។ រាល់​ទូរ​ស័ព្ទ​នីមួយៗ​គឺ​ត្រូវបាន​រុះរើ​ដោយ​ក្រុមហ៊ុន Brikk​។ ទូរ​ស័ព្ទ Lux iPhone 6 ស្រោបមាស ឬ​ផ្លា​ទីន ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ គឺ​សុទ្ធតែ​មានតម្លៃ​រហូតដល់ ៨.៣៩៥ ដុល្លារ ទូរ​ស័ព្ទ​ទាំងអស់​ត្រូវបាន​ខាត់​ដោយ​ដៃ និង​ដាក់​ស្រទាប់​ដែក​ចម្រុះ​ប្រាំ​ជាន់​មុនពេល​ដាក់​ស្រទាប់​មាស ឬ​ផ្លា​ទីន​ពីរ​ជាន់​ចុងក្រោយ​។ ត្បូង​ពេជ្រ​ត្រូវបាន​ដាំ​ជាមួយនឹង​ម៉ាស៊ីន​មីក្រូ​ទស្សន៍​ក្នុងការ​ជិត​ពេជ្រ​តាមរយៈ​មុខ​ពន្លាក​កែច្នៃ​ដោយ​ម៉ាស៊ីន​មួយ​។​ ​បន្ទះ​ដែក មាស និង​ផ្លា​ទីន​នីមួយៗ​បន្ទាប់មក​ត្រូវបាន​ផ្គុំ​ឡើងវិញ រួច​ធ្វើតេស្ត មុនពេល​ដឹក​ចេញ​ឲ្យ​ទៅ​អតិថិជន ដោយ​ធានាថា​ផលិតផល​នេះ​បំពេញបាន​នូវ​ស្តង់ដារ​ត្រួតពិនិត្យ​គុណភាព​ខ្ពស់បំផុត​។ ប្រអប់​ដាក់​ទូរ​ស័ព្ទ Lux iPhone 6 ធ្វើ​ពី​ដែក​មាំទាំ​ដ៏​ស្រស់ស្អាត​ តម្លៃ​មាន​ចាប់ពី ៤.៤៩៥ ដុល្លារ​សម្រាប់​ម៉ូ​ដែល​ស្រោបមាស ឬ​ផ្លា​ទីន រហូតដល់​តម្លៃ ៨.៣៩៥ ដុល្លារ សម្រាប់​ម៉ូ​ដែល ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ ហើយ​រាល់​ម៉ូ​ដែល​ទូរ​ស័ព្ទ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ដែក​មាំទាំ​មួយ​រួម​ជាមួយនឹង​ឧបករណ៍​ភ្ជាប់​បន្ថែម​ដូចជា​ឆ្នាំង​សាក ឬ​កាស​ធម្មតា​ដូច iPhone ទូទៅ​ដែរ​។ ​ក្រុមហ៊ុន Brikk បានកំពុងចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​ទុក​មុន​ជា​លើកដំបូង​សម្រាប់​ទូរ​សព្ទ​នេះ​នៅមុន​ពេល​ការចេញ​ជា​ផ្លូវការ​នៃ iPhone 6 ដោយ​ក្រុមហ៊ុន Apple Corporation ក្នុង​ខែកញ្ញា​។ ក្រុមហ៊ុន​តម្រូវ​ឲ្យ​ដាក់​ប្រាក់​កក់​មុន​ចំនួន ៥០០ ដុល្លារ​សម្រាប់​កម្មវិធី​បញ្ជា​ទិញ​ទុកជាមុន​។ ​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវគេ​រំពឹងថា​នឹង​ដឹក​ចេញ​ដល់ដៃ​អតិថិជន​រយៈពេល ៣ ទៅ ៤ សប្តាហ៍​បន្ទាប់ពី​ការចេញ iPhone ជា​ផ្លូវការ​៕

"
"