Monday, November 3, 2014

គំរូ​ទូរស័ព្ទ​ iPhone 6 ជា​មួយ​​លក្ខណ​សម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក​ឃើញ​​គួរ​ឲ្យ​​ចង់​ប្រើ​

​ថ្មីៗ​នេះ​ក្រៅ​ពី​គំរូ​ iOS 7 និង iPhone 5S ​គំរូ​ទូរស័ព្ទ iPhone 6 ក៏​ត្រូវ​​បាន​​គេ​ធ្វើ​ឡើង​ជា​ច្រើន​ផង​ដែរ ។ យ៉ាង​​ណា​មិញ​ថ្ងៃ​នេះ​យើង​ទើប​តែ​ទទួល​បាន​នូវ​វីឌីអូ​ថ្មី​ដែល​បង្ហាញ​ពី​គំរូ iPhone 6 ជា​មួយ​​នឹង​លក្ខណ​សម្បត្តិ​ពិសេស​មិន​ជ្រាប​ទឹក នឹង​ថែម​ទាំង​មាន​នូវ​រូប​រាង​ថ្មី​គួរ​ឲ្យ​ទាក​ទាញ​​ទៀត​ផង ។
​សម្រាប់​គំរូ​នៃ​ទូរស័ព្ទ iPhone 6 មិន​ជ្រាប​ទឹក​នេះ​គឺ​​មាន​នូវ​លក្ខណ​សម្បត្តិ​ផ្សេងៗ​ជា​ច្រើន​ដូច​ជា សាក​ថ្មដោយ​ប្រព័ន្ធ Wirelesss ( wireless charging), notification LEDs, ភ្លើង​បង្ហាញ​ការ​សាក​ថ្ម​ (charging animation), ឧបករណ៍​បំពង​សំឡេង​នៅ​ផ្នែក​ខាង​មុខ (សម្រាប់​ស្ដាប់​តន្ត្រី​), រចនា​ជា​មួយ​នឹង​រាង​កាន់​តែ​​ស្ដើង​កាន់​តែ​ស្រស់​ស្អាត (ultra slim design) , មាន​ទំហំ​ screen ទូលាយ​ងាយ​ស្រួល​មើល​​ (wide visible screen), ការ​ពារ​បាន​ទាំង​ទឹក និង​ធូលី (dust-water resistant), ​មាន​តួ​ប្រើ touch បាន​ទាំង​ស្រុង​គឺ​ touch លើ​តួ​ក៏​បាន​ និង​លើ​ screen របស់​ទូរស័ព្ទ​ក៏​បាន​ (touch sensitive volume rocker), កាមេរ៉ា 13MP និង​​​អេក្រង់​មាន​កម្រិត​ភាព​ច្បាស់ Full HD Retina display ។

សូម​បញ្ជាក់​ថា គំរូ​ទូរស័ព្ទ iPhone 6 ដែល​អាច​ការ​ពារ​បាន​ទាំង​ទឹក​ និង​ធូលី​​នេះ​ គឺ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ Uygar KAYA និង​បន្ថែម​ការ​រៀប​រាប់​នៅ​ក្នុង​វីឌីអូ​ដោយ Ran Avni ។ ដោយ​ឡែក​សម្រាប់​ទូរស័ព្ទ​ដែល​​អាច​ការ​ពារ​បាន​ទាំង​ទឹក និង​ធូលី​គឺ​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមហ៊ុន​ Sony នឹង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ផលិត​បាន​សម្រេច​រួច​ទៅ​ហើយ ​។ ដូច្នេះ​សម្រាប់​គំរូ​ទូរស័ព្ទ​ខាង​លើ​ដែល​បង្ហាញ​ពី​​អនាគត​ផលិតផល​របស់​ក្រុមហ៊ុន Apple គឺ​​ជា​អ្វី​ដែល​យើង​អាច​សង្ឃឹម​ថា នឹង​មាន​ស្ទើរ​តែ​ទាំង​ស្រុង ​ប្រសិន​បើ​ក្រុមហ៊ុន​ពិត​ជា​ព្យាយាម​ផលិត​ចេញ​នូវ​ទូរស័ព្ទ​ដែល​មាន​នូវ​លក្ខណសម្បត្តិ​ទាំង​នេះ ។

"
"