តាមប្រភពពី abc.net.au ចេញផ្សាយកាលពីថ្ងៃទី ២៩ វិច្ឆិកា បានឱ្យដឹងថា បណ្តាញព័ត៌មានរបស់អាកាសចរណ៍អូស្ត្រាលីបានបញ្ជាក់ថា ទូរស័ព្ទ iPhone របស់អ្នកដំណើរម្នាក់បានចាប់ផ្តើមបញ្ចេញពន្លឺពណ៌ក្រហមបង្កើតទៅជាកំដៅ ហើយឆេះចេញផ្សែងនៅលើយន្តហោះដែលធ្វើការហោះហើរពីទីក្រុងលីសម័រ (Lismore) ទៅកាន់ទីក្រុងស៊ីដនី កាលពីថ្ងៃទី២៥ វិច្ឆិកា កន្លងមក។
អ្នកនាំពាក្យអាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរបានចុះចតនៅទីក្រុងស៊ីដនីដោយសុវត្ថិភាព ខណៈដែលទូរស័ព្ទកំពុងឡើងកំដៅ ហើយចំណុចសំខាន់នោះគឺបរិមាណនៃផ្សែងដោយមានបញ្ចេញពន្លឺពណ៌ក្រហម។ អ្នកមើលការខុសត្រូវលើជើងហោះហើរបាន ពន្លត់ពន្លឺពណ៌ក្រហមនោះ ហើយពុំមានអ្នកដំណើរណាម្នាក់មានគ្រោះថ្នាក់ឡើយ។
ប្រភពបានបន្តថា បញ្ហានេះ ត្រូវបានធ្វើរបាយការណ៍ទៅកាន់ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី(ATSB) និងអាជ្ញាធរអាកាសចរណ៍ស៊ីវីល(CASA) ដើម្បីបើកការស៊ើបអង្កេតផងដែរ។
ដោយឡែកទូរស័ព្ទ iPhoneត្រូវបានប្រគល់ឱ្យការិយាល័យ ATSB សម្រាប់ធ្វើការវិភាគ ហើយបណ្តាញព័ត៌មានក្នុងតំបន់មិនបានផ្តល់ដំណឹងនោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ត។ រីឯ ក្រុមហ៊ុន Appleក៏ត្រូវបានធ្វើការទំនាក់ទំនងដើម្បីធ្វើបទសម្ភាសចំពោះករណីទូរស័ព្ទiPhone នេះ ឆេះផងដែរ ៕