Saturday, November 15, 2014

នាឡិកាឆ្លាតវៃសម្រាប់កូនក្មេងផ្តល់នូវភាពកាន់តែឆ្លាតវៃនិង​អត្ថប្រយោជន៍​កាន់​តែច្រើន

ឥឡូវនេះ​គឺថា បច្ចេកវិទ្យា​ថ្មី​បាន​មកដល់​ទៀតហើយ ជាមួយ​នាឡិកា​ឆ្លាត​វៃ​សម្រាប់​​កុមារ​​ដែល​មាន​​ឈ្មោះ​ថា​ JUMPY ផ្តល់នូវ​សោ​ភណ្ឌ​ភាព​ក៏​ស្អាត អត្ថប្រយោជន៍​ក៏​ច្រើន ដែល​ឪពុក​ម្តាយ​​គួរ​​ជ្រើស​រើស​​សម្រាប់​​បុត្រ​​​ធីតា​​របស់ខ្លួន។
JUMPY គឺជា​នាឡិកាដៃ​សម្រាប់​ក្មេង ត្រូវបាន​រចនា​ឡើង​ក្នុង​គោលបំណង​​ភ្ជាប់​ទំនាក់​ទៅកាន់​ទូរស័ព្ទ​ឪពុក​ម្តាយ​​របស់គេ ដើម្បី​ឲ្យ​លោក​ទាំង​ពីរ​ងាយស្រួល​គ្រប់គ្រង​កូន​របស់គាត់ ហើយ​នាឡិកា​នេះ​អាច Support ជាមួយ Android និង iOS Smartphones។
អត្ថប្រយោជន៍​នៃ​នាឡិកាដៃ JUMPY ខាងលើនេះ​រួមមាន​ដូចជា មាន​កម្មវិធី​កម្សាន្ត​សម្រាប់​ក្មេង អាច​តាម​ដាន​​កម្សាន្ត​​យ៉ាង​​សប្បាយ​រីក​រាយ​​ជា​ពិសេស​​ក្មេង​​មាន​​អាយុ​ ៥ ឆ្នាំ ឬ លើសពីនេះ។មុខងារ​មួយទៀត វា​ត្រូវ​បាន​​ភ្ជាប់​​ទៅ​កាន់​​ស្មា​ត​​ហ្វូ​ន​​របស់​​ឪពុក​ម្តាយ ដោយ​អាច​ឲ្យ​ពួកគាត់​ដឹងថា​តើ កូន​របស់គាត់​នៅឯណា ហើយ​ក៏​​អាច​​ហៅ​​កូន​របស់គាត់​ឲ្យ​មក​ញុំ​បាយ ឬ ធ្វើ​អ្វីមួយ ដោយ​ផ្ញើ​សារ​ជា​រូបភាព ហើយ​រូបភាព​នោះ យើង​អាច​គូរ​នៅលើ​អេក្រង់​ស្មា​ត​ហ្វូ​ន ។នៅពេលដែល​កូន​ឃើញ​រូបភាព​នោះ​ហើយ កូន​ក៏​គូរ​រូបភាព​បញ្ជូន​ត្រឡប់មក​អ្នក​ម៉ែ ឬ លោកប៉ា​វិញ។
ម្យ៉ាងវិញទៀត នាឡិកា JUMPY អាចធ្វើ​ការបញ្ជា​នូវ​ឧបករណ៍​លេង​មួយចំនួនទៀត ដូចជា​កូន​បាល់​ជាដើម ព្រោះ JUMPY រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា Motion Technology។គួរ​បញ្ជាក់ថា JUMPY សម្រាប់​ក្មេង​ត្រូវ​បានដាក់​បង្ហាញ​លើ Kickstarter រងចាំ​ថវិកា​ចំនួន 10 ម៉ឺន​ដុល្លារ​សម្រាប់​ឈាន​ជើង​ចូលក្នុង​សង្វាក់​ផលិក​ម្ម។

"
"