Tuesday, November 18, 2014

ទូរស័ព្ទ iPhone 5S ពណ៌​ទឹកមាស​លក់​ក្នុង តម្លៃ​ជាង​១​ម៉ឺន​

ការលក់​ទូរស័ព្ទ iPhone 5S ពណ៌​ទឹកមាស​ក្នុង eBay មាន​តម្លៃ​រហូត​ដល់ ៦៣០០​ផោន ឬ​ស្មើនឹង ១០១០០​ដូល្លា ដែល​វា​ថ្លៃ​ជាង​តម្លៃ​ធម្មតា​។ សូម​បញ្ជាក់​ទូរស័ព្ទ​ដ៏​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន​អេប​ផល​មួយ​ប្រភេទ​នេះ និង​មាន​ម៉ូ​ដែល​ពណ៌​ទឹកមាស​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ពេល​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ចេញ​លក់​ជាមួយ​ម៉ូ​ដែល​ពណ៌​ទឹក​ប្រា​សក និង​មាន​ចន្លោះ​ពណ៌​ប្រផេះ​កាលពី​ថ្ងៃ​សុក្រ​មុន​។​

​ក្រុមហ៊ុន​អេប​ផល​បាន​លក់​ទូរស័ព្ទ iPhone 5S និង 5C បាន​ជាង ៩​លាន​គ្រៀង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់​តាំង​ចាប់ផ្តើម​ដំណើរការ​លក់​មក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កម្មវិធ៏ដ៏​ពិសេស​មួយទៀត​របស់​ទូរស័ព្ទ​មួយ​ប្រភេទ​នេះ​ដែល​មានឈ្មោះ​ថា Touch ID finger Print Scanner សម្រាប់​សម្គាល់​ស្នាម​ម្រាមដៃ​អាច​ធ្វើការ Hack បាន​យ៉ាង​ងាយ ហើយ​សូម្បី​តែ​ក្បាល​សុដន់​របស់​មនុស្ស​ក៏​អាច​ដោះ​សោរ​បានដែរ​។​

"
"