ក្រុមហ៊ុនយក្សនៅកាលីហ្វ័រញ៉ានេះ បាននិយាយថាខ្លួនបានទទួលការបញ្ជាទិញជាង៤.០០០.០០០គ្រឿងតែក្នុងរយៈពេល២៤ម៉ោងក្រោយពីឧបករណ៍ថ្មីនេះបានចាប់ផ្តើមលក់កាលពីថ្ងៃសុក្រសប្តាហ៍មុន។ Appleបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា"សេចក្តីត្រូវការសំរាប់iPhonesថ្មីហួសពីការផ្គត់ផ្គង់ និងទូរស័ព្ទក្នុងចំនួនដ៏ច្រើននឹងត្រូវបញ្ជូនទៅអោយអតិថិជនចាប់ពីថ្ងៃសុក្រនិងទូទាំងខែកញ្ញា។អ្នកបញ្ជាទិញនាពេលនេះខ្លះត្រូវរង់ចាំដល់ខែក្រោយទើបបានទូរស័ព្ទ"។ Apple កាលពីសប្តាហ៍មុនបានបញ្ចេញiPhone 6 និង iPhone 6 Plus ក្នុងបំណងបំពេញចំណង់ចំណូលចិត្តអ្នកប្រើដែលចង់បានអេក្រង់ធំជាងមុន។ ការលក់ iPhoneថ្មីតាមហាងលក់រាយនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី១៩កញ្ញា នៅអាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ព័រតូ រីកូ សិង្ហបុរី និងអង់គ្លេស។ប្រទេសជាង២០ទៀតនឹងទទួលបាន iPhoneនៅថ្ងៃ២៦កញ្ញា៕








