This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ព័តមានបច្ចេកវិទ្យា. Show all posts
Showing posts with label ព័តមានបច្ចេកវិទ្យា. Show all posts

Wednesday, March 25, 2015

Lenovo នឹងរកចំណុចកំពូលសម្រាប់ទីផ្សារ

Lenovo K3 Note ត្រូវបានក្រុមហ៊ុនផលិតឡើងដោយកំណត់តម្លៃមួយសមស្របសម្រាប់អ្នកក្នុងតម្លៃប្រហែល 145 ដុល្លារ។ លក្ខណះពិសេសមួយចំនួនរបស់ទូរស័ព្ទនេះគឺ ប្រើអេក្រង់បង្ហាញប្រភេទ Full HD (display) កម្រិតបង្ហាញ 1920 x 1080 ភិចសែល មានដំណើរការដោយប្រព័ន្ធដំណើរការ octa core MediaTek MT6752 (processor)។ ម៉ូដែលនេះប្រើអង្គចងចាំទំហំ 2GB ( RAM) និងថាសផ្ទុកទិន្ន័យទំហំ 16GB ។ ដើម្បីថតយករូបភាពឱ្យកាន់តែច្បាស់ ម៉ូដែលនេះភ្ជាប់កាមេរ៉ា មុខទំហំ  5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ  13 មេហ្គាភិចសែល។
កាន់តែពិសេស ទូរស័ព្ទនេះ ប្រើប្រាស់ថ្ម មានសមត្ថភាពថ្ម 3000 mAh

" "

ក្រុមហ៊ុន Nikon បញ្ចេញ Coolpix S33 Full HD

Coolpix S33 ត្រូវបានរចនាឡើងភ្ជាប់បណ្តាញបច្ចេកវិទ្យាសម្របបានលក្ខណ្ឌច្រើនយ៉ាង មិនថាក្នុងទឹក កន្លែងរលាក់ ។ គុណភាពចាប់ថតយករូបភាពបានកាន់តែច្បាស់ដោយប្រើកាមេរ៉ាទំហំ  13.2MP 1/3.1-អ៊ីង ដោយប្រើ  CMOS  sensor ប្រភេទ 3x optical ហ្សូមបានកាន់តែជិតវិត្ថុដោយប្រើកញ្ចក់ប្រភេទ NIKKOR ប្រើ  lens (ប្រវែងចន្លោះពី 30-90mm) ។
កាន់តែពិសេសជាមួយនឹងម៉ូនីទ័រទំហំ  2.7-អ៊ីង  230k-dot LCD monitor និងភ្ជាប់កាត  SD/SDHC/SDXC ។ កាមេរ៉ានេះមានថតវីដេអូរបានកាន់តែខ្ពស់នៅពេលអ្នកប្រើប៉ូតុង movie record  ថតយកវីដេអូរប្រភេទ  1080p Full HD video recording ក្នុងកម្រិត  30fps។ ម៉ូដែលនេះទើបតែត្រូវបានដាក់បង្ហាញ ដោយផ្តល់ជម្រើសចំនួនពីរពណ៌ ស និងខៀវ៕

" "

Tuesday, March 24, 2015

ក្រុមហ៊ុន Huawei ទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាខ្លាំងជាមួយទូរស័ព្ទ Honor 6 Plus។

លក្ខណះពិសេសមួយចំនួនដែលធ្វើឱ្យអ្នកប្រើប្រាស់ចាប់ចិត្តលើ Huawei Honor 6៖
អេក្រង់ទំហំ 5.5 អ៊ីង
ទម្ងន់ 165 ក្រាម  កម្រាស់ 7.5mm
ប្រើធាតុកាបូន6-ស្រទាប់
power/standby buttons នៅផ្នែកខាងស្តាំ
dual SIM card slot
HiSilicon Kirin 925 SoC  រួមជាមួយប្រព័ន្ធដំណើរការ octa-core (processor) quad-core Cortex A7 និង quad-core Cortex A15 (processors) ដែលសាកសមជាមួយអង្គចងចាំទំហំ 3GB ( RAM)
Android 5.0 Lollipop OS
3,900 mAh៕

" "

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានដាក់បង្ហាញទូរស័ព្ទថ្មី Galaxy Note 4 ដែលមានដំណើរការដោយប្រព័ន្ធ chip ប្រភេទ Snapdragon 810 chip ។

ក្រុមហ៊ុន Samsung បានប្រកាសពីវវត្តនភាពជាមួយនឹងការភ្ជាប់បណ្តាញ LTE កំពូល។ គេហទំព័រ Tech បានប្រកាសថា ទូរស័ព្ទនេះនឹងភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល Qualcomm (processor)។ ក្រុមហ៊ុន Samsung បានយកចិត្តទុកដាក់បន្ថែមដើម្បីទទួលបានការ Update ពិសេសក្នុងការប្រណាំងប្រជែង។  ម៉ូដែល Note 4 នឹងយកមកដាក់បង្ហាញជាថ្មីម្តងទៀត។ ការបង្ហាញខ្លួនជាថ្មីរបស់ ម៉ូដែល Note 4នឹងផ្លាស់ប្តូរមកជាមួយ​ណ្តាញ LTE កំពូល នឹងការផ្លាស់ល្បឿន ការបង្ហាញ និងដំណើរការផ្សេងៗជាច្រើន។

" "

Wednesday, January 14, 2015

L​ov​e​ ​Me​i​ ទោះជាធ្លាក់ទឹក​​ ឫ ចំដំថ្មក៏គ្មានបញ្ហាដែរ

Love mei គឺជា​ស្រោម​ការពារ​ទូរស័ព្ទ​ថ្មី​ប្លែក​អាច​ការពា​រគៀម​ទូរស័ព្ទ​បាន​យ៉ាង​ល្អ។ វា​ត្រូវបាន​គេ​រចនា​ម៉ូដ​យ៉ាង​ពិសេស​និង​ផលិត​ពី​ចេញពី​ជ័រ​ស្វិត ធន់ រីឯ​ផ្នែក​ខាងមុខ​ត្រូវបាន​ផលិតឡើង​ដោយ ស្រទាប់​កញ្ចក់​ភ្លឺ​ថ្លា​ក្រាស់​តែ​វា​មិនបាន​ប៉ះពាល់​ក្នុងការ​ប្រ​តិ្ត​ប​តិ​កា​រលើ​ទូរស័ព្ទ​នោះទេ វា​អាច​ការពារ​ទូរស័ព្ទរ​បស់​លោកអ្នក​បាន​គ្រប់​ស្ថានភាព មិន​ថា​ធ្លាក់​ពី​ទី​ខ្ពស់ ឬ​រមៀល​កាំជណ្តើរ​ក៏​មិន​គ្មាន​បញ្ហា​ដែរ ទោះបីជា​អ្នកដើ​ជាន់​ក៏ដោយ មិនតែប៉ុណ្ណោះ​ទោះបីជា​ធ្លាក់ចូល​ទឹក​ក៏​មិន​ជ្រាប​ទឹក​ដែរ៕

" "

Tuesday, January 13, 2015

Nokia ​Lumia ​820​ ចេញ​លក់​សម្បក​ថ្មី​ ដែល​អាច​ផ្លាស់​ប្តូរ​បាន

ក្រុម​ហ៊ុន ​Nokia ​ទើប​តែប្រ​កាស​ចេញល​ក់ ​Nokia ​Lumia ​820​ ថ្មី​ ដែល​បង្កើតឡើង​ជាមួ​យ​នឹង​លក្ខណៈ​ពិសេស​អស្ចារ្យ​ជា​ច្រើន​ដូច​ជា ​អេក្រង់ ​OLED ​ពណ៌​ខ្មៅ​ភ្លឺ​ថ្លា ​កាមេរ៉ា ​Carl​ Zeiss​ 8MP ​និងថ្ម​សាកមិ​ន​បាច់​ប្រើ​ខ្សែ ដំ​ណើរកា​រដោយ​សម្បក​ទូរស័ព្ទ​ ពិសេស​ដែល​អាច​ផ្លាស់​ប្តូរ​បាន។
​សម្បក​ទូរស័ព្ទ​ពិសេស​ដែល​អាច​ផ្លាស់​ប្តូរ​បាន​ទាំង​នេះជា​ផ្នែកដ៏​សំ​ខាន់​ឆ្លុះប​ញ្ចាំង​នូវ​រូប​រាង​ទូរស័ព្ទ ​សំខាន់​ទៅទៀ​ត ​វា​មាន​មុខ​ងារ​ពិសេស​ក្នុង​ការ​ប្រើ​ប្រាស់។ ​សម្បក​ទូរស័ព្ទ ពិ​សេស​នេះមា​នព​ណ៌​ល្អ​ឆើត ​លើស​ពីស​ម្បក​ផ្លា​ស្ទិក​ធម្មតា ​​ព្រោះ​វា​អាច​ដំណើរ​ការ​មុខ ​នាទី​សាក​ថ្មដោ​យមិន​បាច់ប្រើ​ខ្សែ ​ឬ ​អាច​ការពារ​ទូរស័ព្ទរ​ប​ស់អ្នក ​ប្រសិន​បើអ្នក​ជាអ្នក​ប្រើប្រាស់ច្រើន។ ពណ៌​នីមួយៗ​នៃ​សម្បក​ត្រូវ​បាន​បង្កើត​ឡើងយ៉ា​ងពិសេសដោ​យឡែក​ពី​គ្នា ​ដើម្បី​បំពេញតា​ម​តម្រូវ​ការ​ខុសៗ​គ្នារ​បស់ម​នុស្ស​ម្នាក់ៗ ដោ​យមិ​ន​បាច់​ប្តូរ​ទូរស័ព្ទ។​

" "

Friday, December 12, 2014

ក្រុមហ៊ុន Sony មានគម្រោង​ធ្វើ​ការ​ប្រកាស Xperia E3 ជាមួយ Xperia Z3 នៅ​ក្នុង​ព្រឹត្តិការណ៍ IFA 2014

ក្រុមហ៊ុន Sony បានត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការ​ប្រកាស​កំពូល​ស្មាតហ្វូន​និង​ថេប្លេត​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ IFA 2014 ក្នុង​ទី​ក្រុង Berlin (ប៊ែកទ្បាំង) ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ទី​កន្លែង​សម្រាប់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ធ្វើ​ការ​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។

ក្នុងថ្ងៃនេះខេមបូបានទទួលពត៌មានមួយបានប្រាប់​អោយ​ដឹង​ថា Sony មាន​គម្រោង​ចង់​ធ្វើ​ការ​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ទៀត​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ IFA 2014 ជាមួយ​នឹង​វង្ស​ត្រកូល Z3។ តើ​នេះ​ជា​ការ​ពិត​មែន​ទេ​ដែល​ថា Sony នឹង​ធ្វើ​ការ​ប្រកាស Xperia E3 នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ? ខេមបូ​ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ទើ្បយ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​ថ្ងៃ​ដែល Sony ធ្វើ​ការ​ប្រកាស​ប៉ុណ្ណោះ​ទើប​បាន​ដឹង។
បើយោងទៅតាមគេហទំព័រ 9to5Google បាន​បញ្ជាក់​អោយ​ដឹង​ថា Xperia E3 គួរ​តែ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​សមរម្យ។ ហើយ Xperia E3 នេះ​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ជំនួស Sony Xperia E និង Xperia E1 ជំនាន់​មុខ។ ឯ​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​វា​វិញ​គឺ វា​មាន​អេក្រង់​ទំហំ 4.8 អ៊ីញ​មាន​កម្រិត​រូបភាព 720 x 1280 ភិចសែល, រ៉េម​ទំហំ 1.5 GB (ឬក៏ 2 GB) ចំពោះ​តម្លៃ​របស់ Xperia E3 វិញ​វា​ត្រូវ​បាន​គេ​និយាយ​ថា​មាន​តម្លៃ​ចន្លោះ​ពី 200$ ដល់ 300$ ។ ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ​ថា​វា​មិន​មាន​ភាព​ធន់​នឹង​ការ​ជា្រប​ទឹក​ដូច​ស៊េរី Z3 ទេ។

" "

ក្រុមហ៊ុន SONY បានប្រកាសឲ្យដឹងពីកាមេរ៉ាពីរម៉ូដែលថ្មី របស់ខ្លួន គឺ Cyber Shot DSC-WX50 និង DSC-W630

ប្រិយមិត្តអ្នកគាំទ្រ Cyber Shot ទាំងអស់! ក្រុមហ៊ុនយើងមិនបានបំភ្លេចអ្នកទាំងអស់គ្នាទេ ហើយថ្ងៃនេះ យើងសូមណែនាំអ្នកឲ្យ​បានស្គាល់​នូវ​ផលិតផល ម៉ូឌែល Cyber Shots កាមេរ៉ា ប្រភេទ DSC-WX50, a 16.2Mpix Exmor R CMOS ដែលមានកំរិត ស៊ូមរូបភាពបានដល់ 5x កំរិត​ល្បឿនកើនដល់ 3200 ហើយថែមទាំងអាចពង្រីករូបភាពបានដល់ 12800 ឯណោះ។ ព្រមជាមួយគ្នានេះដែរ រូបភាពវាមាន
លក្ខណះ 3D, SDXC រីឯ វីដេអូវិញមានកំរិតច្បាស់ដល់ 1080/60iAVCHD ដែលលក់ក្នុងតំលៃត្រឹមតែ 25,000 Yen។
កាមេរ៉ា ប្រភេទ DSC-W630, a 16, MPix CCD ដែលមានរូបភាពជា 3D និងសព្វទស្សន៍ជា 3D SDXC, ISO កើនដល់ 3200 រីឯ​វីដេអូរវិញ​មាន​កំរិតច្បាស់​​ដល់ 720/30p ដែលលក់ក្នុងតំលៃត្រឹមតែ 17,000 Yen។

" "

Wednesday, November 19, 2014

ថ្ងៃទី២១ វិច្ឆិកា ពិតជាមាន ទូរស័ព្ទ iPhone 6 នឹង iPhone 6 Plus លក់ជាផ្លូវការមែនរឺ?

ភ្នំពេញ៖ ប្រជាជនក្នុងប្រទេសកម្ពុជាកំពុងតែពុះកញ្ជ្រោល ជាមួយនឹងការទន្ទឹងរង់ចាំប្រើប្រាស់ iPhone 6 និង iPhone 6  Plus ដែលដាក់ លក់ជា ផ្លូវការ ដើម្បីអោយមានភាពងាយស្រួល និងមាន ទំនុកចិត្ត ក្នុងការ ប្រើប្រាស់។ 
ថ្មីៗនេះមានពត័មានលេចលឺថា នឹងមានការដាក់លក់ iPhone 6 និង iPhone 6  Plus ជាផ្លូវការ នៅក្នុង ប្រទេស កម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា នេះហើយ។
តើពាក្យចរចាមរ៉ាមនេះពិតដែររឺទេ? បើមានលក់ជាផ្លូវការមែន ច្បាស់ជាមាន លក់នៅ ក្រុមហ៊ុន iOne ជាក់ ជាមិនខាន ដោយសារតែ ក្រុមហ៊ុន iOne ជាក្រុមហ៊ុនជំនាញ លើ ផលិតផល Apple តាំងពី ឆ្នាំ ២០០៦ មកម្ល៉េះ លើសពីនេះទៅ ទៀតក្រុមហ៊ុន ជំនាញមួយនេះ មានសាខាជាច្រើន និងមានមជ្ឈមណ្ឌល សេវាកម្មជួសជុល ផ្ទាល់ខ្លួន ថែមទៀតដូចនេះ វារឹតតែធ្វើ អោយអតិថិជន មានទំនុកចិត្តខ្ពស់  ។ 
ទោះបីជាយ៉ាងណាយើងរង់ចាំការបកស្រាយពីក្រុមហ៊ុន iOne ចំពោះការដាក់លក់ iPhone 6 និង iPhone 6  Plus ជាផ្លូវការ នេះ ប៉ុនែ្តយើង ជឿជាក់ថាក្រុមហ៊ុន iOne នឹងមាន កម្មវិធី ប្លែកៗ សំរាប់អតិថិជន របស់ខ្លួនជា មិនខាន។

" "

Tuesday, November 18, 2014

ទូរស័ព្ទប្រណិត Vertu Aster បង្ហាញខ្លួន ៖ តម្លៃជិត ៦៨០០ដុល្លារ ផលិតពីវត្ថុធាតុដ៏កម្រក្នុងលោក

ក្រុមហ៊ុនទូរស័ព្ទប្រណិត Vertu ទើបតែបានឧទ្ទេសនាមផលិតផលមួយបន្ថែមទៀត ទៅក្នុងក្រុម
ទូរស័ព្ទដែលប្រណិតផង និងឆ្លាតវៃផងរបស់ខ្លួន នោះគឺ Vertu Aster ដែលមានតម្លៃចាប់ពី ២៧
លានរៀលឡើងទៅ។





ភាពល្អប្រណិត និងមានតម្លៃខ្ពស់ របស់ផលិតផលមកពីក្រុមហ៊ុន Vertu គឺគេមិនចាំបាច់ប្រកែក
នោះទេ។ ទូរស័ព្ទថ្មី Vertu Aster ដែលមានទំហំវិមាត្រ  143.4 x 69 x 11.2 ម.ម និងទម្ងន់ 193
ក្រាម នេះ ត្រូវបានធ្វើឡើងអំពីបណ្ដាវត្ថុធាតុដ៏ប្រណិត និងកម្រមាន ដូចជា លោហធាតុ ទីតានី
ញ៉ូម ស្បែកគោ ស្បែកពោះថ្លាន់ ស្បែកសត្វអូទ្រីស និងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដែល ធ្វើឡើងដោយដៃនៃក្រុមអ្នកជំនាញរបស់ក្រុមហ៊ុននេះ។


អំពីគ្រឿងម៉ាស៊ីន  Vertu Aster  គឺពិតជាអាចប្រដូចជាមួយបណ្ដាផលិតផល  Android លំដាប់
កំពូលនាបច្ចុប្បន្ន។ Vertu Aster បំពាក់ CPU quad-core Qualcomm Snapdragon 801 កម្រិត
2,3GHz, RAM 2GB និងអង្គចងចាំក្នុងម៉ាស៊ីន 64GB , អេក្រង់ការពារដោយ sapphire និងមាន
ទំហំ 4,7-inch ដែលមានរីសូលូសឹន FullHD (1080 x 1920) រួមនឹងមានប្រព័ន្ធ LTE, NFC, ប្រដាប់
បំពងសម្លេង ប្រើបច្ចេកវិទ្យា Dolby Digital Plus និងថ្ម 2275mAh ។



ក្រៅពីនេះ Vertu Aster បំពាក់កាមេរ៉ាមុខ 2,1MP និងកាមេរ៉ាក្រោយ 13MP ដែលទទួលស្គាល់
គុណភាពដោយ Hasselblad (Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាប្រណិតបំផុតក្នុងពិភព
លោក ហើយក្រុមហ៊ុននេះ ធ្លាប់បានផ្គត់ផ្គង់កាមេរ៉ា ទៅឱ្យក្រុមអវកាសចរ ដែលបានឡើងទៅ
កាន់ភពព្រះចន្ទ ជាលើកដំបូងរបស់មនុស្សលោក)។


Vertu Aster ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.4 រួមនឹងសេវាកម្មដ៏មានប្រយោជន៍របស់ក្រុម
ហ៊ុន ដូចជា Vertu Classic Concierge, Vertu Life និង Vertu Certainty ជាដើម។ ផលិតផលនេះ
នឹងត្រូវបានបញ្ចេញលក់ ក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃប្រហែល ៦.៧៨៥ ដុល្លារអាមេរិក។ ក្រុមហ៊ុន
ផលិតទូរស័ព្ទប្រណិតនេះ ក៏បានប្រកាសថា អតិថិជនទូទៅ នៅក្នុងពិភពលោក សុទ្ធតែអាចបញ្ជា
ទិញផលិតផលនេះ៕

" "

ទូរស័ព្ទ iPhone 5S ពណ៌​ទឹកមាស​លក់​ក្នុង តម្លៃ​ជាង​១​ម៉ឺន​

ការលក់​ទូរស័ព្ទ iPhone 5S ពណ៌​ទឹកមាស​ក្នុង eBay មាន​តម្លៃ​រហូត​ដល់ ៦៣០០​ផោន ឬ​ស្មើនឹង ១០១០០​ដូល្លា ដែល​វា​ថ្លៃ​ជាង​តម្លៃ​ធម្មតា​។ សូម​បញ្ជាក់​ទូរស័ព្ទ​ដ៏​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន​អេប​ផល​មួយ​ប្រភេទ​នេះ និង​មាន​ម៉ូ​ដែល​ពណ៌​ទឹកមាស​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ពេល​ក្រុមហ៊ុន​នេះ​ចាប់ផ្តើម​ចេញ​លក់​ជាមួយ​ម៉ូ​ដែល​ពណ៌​ទឹក​ប្រា​សក និង​មាន​ចន្លោះ​ពណ៌​ប្រផេះ​កាលពី​ថ្ងៃ​សុក្រ​មុន​។​

​ក្រុមហ៊ុន​អេប​ផល​បាន​លក់​ទូរស័ព្ទ iPhone 5S និង 5C បាន​ជាង ៩​លាន​គ្រៀង​ក្នុង​រយៈពេល​បី​ថ្ងៃ​ចាប់​តាំង​ចាប់ផ្តើម​ដំណើរការ​លក់​មក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ កម្មវិធ៏ដ៏​ពិសេស​មួយទៀត​របស់​ទូរស័ព្ទ​មួយ​ប្រភេទ​នេះ​ដែល​មានឈ្មោះ​ថា Touch ID finger Print Scanner សម្រាប់​សម្គាល់​ស្នាម​ម្រាមដៃ​អាច​ធ្វើការ Hack បាន​យ៉ាង​ងាយ ហើយ​សូម្បី​តែ​ក្បាល​សុដន់​របស់​មនុស្ស​ក៏​អាច​ដោះ​សោរ​បានដែរ​។​

" "

Saturday, November 15, 2014

​i​Phone​ 6​ ថ្មី ​ស្រោប​​ផ្លា​​ទីន​ ​មាស​ និង​​ដាំ​​ពេជ្រ​​តម្លៃ​ ​៨​.​៨​០​០​ ដុល្លា​រ​អាច​​រក​​ទិញ​​បាន​​ហើយ​​សម្រាប់​​អ្នក​បញ្ជា​​ទិញ​​ទុក​​មុន ​

វា​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​សម្រាប់​បណ្តា​ក្រុមហ៊ុន​គ្រឿងអលង្ការ ដែល​បង្កើត​គ្រឿងអលង្ការ​ដោយ​ដាំ "​ត្បូង​មានតម្លៃ​" លើ​កំណែ​ថ្មី​ទូរ​សព្ទ​របស់​ក្រុមហ៊ុន Apple​។ ​កាលពី​ថ្ងៃ​ពី​ចន្ទ ទី ២៨ កក្កដា ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក​មួយ​បានចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​មុន​សម្រាប់​ទូរ​ស័ព្ទ iPhone 6 ដាំ​ពេជ្រ​ជា​លើកដំបូង បើទោះបីជា​ក្រុមហ៊ុន Apple មិនទាន់​បញ្ចេញ​វា​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ​។
ទូរ​ស័ព្ទ Lux iPhone 6 ពណ៌​ស ដែល​ស្រោបមាស​ពណ៌​លឿង និង​មាន​ឡូហ្គោ​ដាំ​ពេជ្រ​តម្លៃ ៨.៣៩៥ ដុល្លារ​ ទូរ​ស័ព្ទ iPhone 6 ស្រោបមាស ផ្លា​ទីន និង​មាន​ដាំ​ពេជ្រ​ស៊េរី Lux របស់​ក្រុមហ៊ុន Brikk នឹងមាន​តម្លៃ ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារ​ហើយ​ម្ចាស់​ទូរ​ស័ព្ទ​នឹងត្រូវ​រង់ចាំ​រហូតដល់​មួយខែ​ទៀត បន្ទាប់ពី​កំណែ​ទូរ​សព្ទ "​ធម្មតា​" ត្រូវបាន​បញ្ចេញ​សិន​។ ​ក្រុមហ៊ុន​នេះ​បាន​និយាយថា "​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ម៉ូ​ដែល ដែលមាន​អេក្រង់​ទំហំ ៤,៧ អ៊ី​ញ និង​មែ​ម​ម៉ូ​រី​ក្នុង​តួ ១២៨ GB ហើយ​អាច​រក​ទិញ​បានជា​ទូរ​ស័ព្ទ​ស្រោបមាស​ពណ៌​លឿង​ទម្ងន់ ២៤ កា​រ៉ាត់​, ស្រោបមាស​ពណ៌​ផ្កាឈូក​ទម្ងន់ ២៤ កា​រ៉ាត់ និង ស្រោប​ផ្លា​ទីន​សុទ្ធ​"​។ ​អតិថិជន​ក៏​អាច​ជ្រើសរើស​តែង​លម្អ​ឡូហ្គោ Apple ជាមួយនឹង​ត្បូង​ពេជ្រ​ផងដែរ​។ រាល់​ទូរ​ស័ព្ទ​នីមួយៗ​គឺ​ត្រូវបាន​រុះរើ​ដោយ​ក្រុមហ៊ុន Brikk​។ ទូរ​ស័ព្ទ Lux iPhone 6 ស្រោបមាស ឬ​ផ្លា​ទីន ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ គឺ​សុទ្ធតែ​មានតម្លៃ​រហូតដល់ ៨.៣៩៥ ដុល្លារ ទូរ​ស័ព្ទ​ទាំងអស់​ត្រូវបាន​ខាត់​ដោយ​ដៃ និង​ដាក់​ស្រទាប់​ដែក​ចម្រុះ​ប្រាំ​ជាន់​មុនពេល​ដាក់​ស្រទាប់​មាស ឬ​ផ្លា​ទីន​ពីរ​ជាន់​ចុងក្រោយ​។ ត្បូង​ពេជ្រ​ត្រូវបាន​ដាំ​ជាមួយនឹង​ម៉ាស៊ីន​មីក្រូ​ទស្សន៍​ក្នុងការ​ជិត​ពេជ្រ​តាមរយៈ​មុខ​ពន្លាក​កែច្នៃ​ដោយ​ម៉ាស៊ីន​មួយ​។​ ​បន្ទះ​ដែក មាស និង​ផ្លា​ទីន​នីមួយៗ​បន្ទាប់មក​ត្រូវបាន​ផ្គុំ​ឡើងវិញ រួច​ធ្វើតេស្ត មុនពេល​ដឹក​ចេញ​ឲ្យ​ទៅ​អតិថិជន ដោយ​ធានាថា​ផលិតផល​នេះ​បំពេញបាន​នូវ​ស្តង់ដារ​ត្រួតពិនិត្យ​គុណភាព​ខ្ពស់បំផុត​។ ប្រអប់​ដាក់​ទូរ​ស័ព្ទ Lux iPhone 6 ធ្វើ​ពី​ដែក​មាំទាំ​ដ៏​ស្រស់ស្អាត​ តម្លៃ​មាន​ចាប់ពី ៤.៤៩៥ ដុល្លារ​សម្រាប់​ម៉ូ​ដែល​ស្រោបមាស ឬ​ផ្លា​ទីន រហូតដល់​តម្លៃ ៨.៣៩៥ ដុល្លារ សម្រាប់​ម៉ូ​ដែល ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ ហើយ​រាល់​ម៉ូ​ដែល​ទូរ​ស័ព្ទ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ដែក​មាំទាំ​មួយ​រួម​ជាមួយនឹង​ឧបករណ៍​ភ្ជាប់​បន្ថែម​ដូចជា​ឆ្នាំង​សាក ឬ​កាស​ធម្មតា​ដូច iPhone ទូទៅ​ដែរ​។ ​ក្រុមហ៊ុន Brikk បានកំពុងចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​ទុក​មុន​ជា​លើកដំបូង​សម្រាប់​ទូរ​សព្ទ​នេះ​នៅមុន​ពេល​ការចេញ​ជា​ផ្លូវការ​នៃ iPhone 6 ដោយ​ក្រុមហ៊ុន Apple Corporation ក្នុង​ខែកញ្ញា​។ ក្រុមហ៊ុន​តម្រូវ​ឲ្យ​ដាក់​ប្រាក់​កក់​មុន​ចំនួន ៥០០ ដុល្លារ​សម្រាប់​កម្មវិធី​បញ្ជា​ទិញ​ទុកជាមុន​។ ​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវគេ​រំពឹងថា​នឹង​ដឹក​ចេញ​ដល់ដៃ​អតិថិជន​រយៈពេល ៣ ទៅ ៤ សប្តាហ៍​បន្ទាប់ពី​ការចេញ iPhone ជា​ផ្លូវការ​៕

" "

​iPhones​ថ្មី ! ២៤​ម៉ោង​មាន​អ្នក​បញ្ជា​ទិញ​រហូតដល់​៤​លាន


​iPhones​ថ្មី !ក្រុមហ៊ុន​Apple​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​បាន​ទទួល​បាន​បញ្ជា​ទិញ​ទុក្រុមហ៊ុន​Apple​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​បាន​ទទួល​បាន​បញ្ជា​ទិញ​ទុក​ជាមុន​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​សំរាប់​ទូរ​​ស័ព្ទ​iPhone​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន និង​ថា​អតិថិជន​ខ្លះ​នឹង​ត្រូវ​រង់ចាំយូរបន្តិច​សំរាប់​ស្មា​ត​ហ្វូន​ស្គ្រីន​ធំ​ជាង​មុន​នេះ​។​
ក្រុមហ៊ុន​យក្ស​នៅ​កាលីហ្វ័រ​ញ៉ា​នេះ បាន​និយាយថា​ខ្លួន​បាន​ទទួល​ការបញ្ជា​ទិញ​ជាង​៤.០០០.០០០​គ្រឿង​តែ​ក្នុង​រយៈពេល​២៤​ម៉ោង​ក្រោយ​ពី​ឧបករណ៍​ថ្មី​នេះ​បាន​ចាប់ផ្តើម​លក់​កាលពី​ថ្ងៃ​សុក្រសប្តាហ៍មុន​។​ Apple​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​"​សេចក្តីត្រូវការ​សំរាប់​iPhones​ថ្មី​ហួស​ពី​ការផ្គត់ផ្គង់ និង​ទូរស័ព្ទ​ក្នុង​ចំនួន​ដ៏​ច្រើន​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​អតិថិជន​ចាប់ពី​ថ្ងៃ​សុក្រ​និង​ទូ​ទាំង​ខែកញ្ញា​។​អ្នកបញ្ជា​ទិញ​នាពេលនេះ​ខ្លះ​ត្រូវ​រង់ចាំ​ដល់​ខែក្រោយ​ទើបបាន​ទូរស័ព្ទ​"​។​ Apple កាលពី​សប្តាហ៍​មុន​បាន​បញ្ចេញ​iPhone 6 និង iPhone 6 Plus ក្នុង​បំណង​បំពេញ​ចំណង់​ចំណូលចិត្ត​អ្នក​ប្រើ​ដែល​ចង់បាន​អេក្រង់​ធំ​ជាង​មុន​។​ ការលក់ iPhone​ថ្មី​តាម​ហាង​លក់រាយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​១៩​កញ្ញា នៅ​អាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ហុងកុង ជប៉ុន ព័រ​តូ រីកូ សិង្ហ​បុរី និង​អង់គ្លេស​។​ប្រទេស​ជាង​២០​ទៀត​នឹង​ទទួលបាន iPhone​នៅ​ថ្ងៃ​២៦​កញ្ញា​៕

" "

ទូរស័ព្ទថ្មី LG ក៍ឡូយម្យ៉ាងដែរ

ក្រុមហ៊ុន LG បានផ្សព្វផ្សាយជាថ្មីនៅផលិតផល ទូរស័ព្ទដែលមានឈ្មោះថា Optimus BiG មិនដឹងថាក្រុមហ៊ន​ LG មានអ្វីមកដាក់ប្រកួតប្រជែងជាមួយបណ្តាស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃទៀត៖
  1. ប្រើប្រព័ន្ឋ Android 2.2,
  2. អេក្រង់ ៤,៣ អ៊ីង ហើយអ្វីពិសេស គឺប្រើ Nova Display ( ជាអាក្រង់ពណ៌ពិសេស បំផុត ច្បាស់ល្អណាស់)
  3. មានរន្ឋដោត  HDMI-out port, ល្បឿន 1GHz processor, កាមេរ៉ា 5-megapixel
ប្រព័ន្ឋភ្ជាប់ឥតខ្សែរ ជា  Bluetooth 3.0, Wi-Fi 802.11 b/g/n

" "

នាឡិកាឆ្លាតវៃសម្រាប់កូនក្មេងផ្តល់នូវភាពកាន់តែឆ្លាតវៃនិង​អត្ថប្រយោជន៍​កាន់​តែច្រើន

ឥឡូវនេះ​គឺថា បច្ចេកវិទ្យា​ថ្មី​បាន​មកដល់​ទៀតហើយ ជាមួយ​នាឡិកា​ឆ្លាត​វៃ​សម្រាប់​​កុមារ​​ដែល​មាន​​ឈ្មោះ​ថា​ JUMPY ផ្តល់នូវ​សោ​ភណ្ឌ​ភាព​ក៏​ស្អាត អត្ថប្រយោជន៍​ក៏​ច្រើន ដែល​ឪពុក​ម្តាយ​​គួរ​​ជ្រើស​រើស​​សម្រាប់​​បុត្រ​​​ធីតា​​របស់ខ្លួន។
JUMPY គឺជា​នាឡិកាដៃ​សម្រាប់​ក្មេង ត្រូវបាន​រចនា​ឡើង​ក្នុង​គោលបំណង​​ភ្ជាប់​ទំនាក់​ទៅកាន់​ទូរស័ព្ទ​ឪពុក​ម្តាយ​​របស់គេ ដើម្បី​ឲ្យ​លោក​ទាំង​ពីរ​ងាយស្រួល​គ្រប់គ្រង​កូន​របស់គាត់ ហើយ​នាឡិកា​នេះ​អាច Support ជាមួយ Android និង iOS Smartphones។
អត្ថប្រយោជន៍​នៃ​នាឡិកាដៃ JUMPY ខាងលើនេះ​រួមមាន​ដូចជា មាន​កម្មវិធី​កម្សាន្ត​សម្រាប់​ក្មេង អាច​តាម​ដាន​​កម្សាន្ត​​យ៉ាង​​សប្បាយ​រីក​រាយ​​ជា​ពិសេស​​ក្មេង​​មាន​​អាយុ​ ៥ ឆ្នាំ ឬ លើសពីនេះ។មុខងារ​មួយទៀត វា​ត្រូវ​បាន​​ភ្ជាប់​​ទៅ​កាន់​​ស្មា​ត​​ហ្វូ​ន​​របស់​​ឪពុក​ម្តាយ ដោយ​អាច​ឲ្យ​ពួកគាត់​ដឹងថា​តើ កូន​របស់គាត់​នៅឯណា ហើយ​ក៏​​អាច​​ហៅ​​កូន​របស់គាត់​ឲ្យ​មក​ញុំ​បាយ ឬ ធ្វើ​អ្វីមួយ ដោយ​ផ្ញើ​សារ​ជា​រូបភាព ហើយ​រូបភាព​នោះ យើង​អាច​គូរ​នៅលើ​អេក្រង់​ស្មា​ត​ហ្វូ​ន ។នៅពេលដែល​កូន​ឃើញ​រូបភាព​នោះ​ហើយ កូន​ក៏​គូរ​រូបភាព​បញ្ជូន​ត្រឡប់មក​អ្នក​ម៉ែ ឬ លោកប៉ា​វិញ។
ម្យ៉ាងវិញទៀត នាឡិកា JUMPY អាចធ្វើ​ការបញ្ជា​នូវ​ឧបករណ៍​លេង​មួយចំនួនទៀត ដូចជា​កូន​បាល់​ជាដើម ព្រោះ JUMPY រចនា​ឡើងជា​មួយ​បច្ចេកវិទ្យា Motion Technology។គួរ​បញ្ជាក់ថា JUMPY សម្រាប់​ក្មេង​ត្រូវ​បានដាក់​បង្ហាញ​លើ Kickstarter រងចាំ​ថវិកា​ចំនួន 10 ម៉ឺន​ដុល្លារ​សម្រាប់​ឈាន​ជើង​ចូលក្នុង​សង្វាក់​ផលិក​ម្ម។

" "

Thursday, November 13, 2014

ក្រុមហ៊ុន​Sony​ខាត​ដោយសារ​ទូរស័ព្ទ​ឆ្លាត

M20-09-14-o-full
The Yomiuri Shimbun ​សរសេរ​ថា Sony Corp. កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខាតបង់​រ៉ាំរ៉ៃ​មួយ​។ ក្រុមហ៊ុន​​អេឡិចត្រូនិក​ និង​ឧបករណ៍​កម្សាន្ត​នៃ​ប្រទេស​ជប៉ុន កំពុង​មាន​ជំងឺ​មួយ​នេះ ត្រូវ​បាន ប្រកាស​ថា បង្ខំ​ចិត្ត​ធ្វើការ​កែតម្រូវ​បន្ទាប​ថែម​ទៀត​ នូវ​ប្រាក់ចំណូល​របស់​ខ្លួន សម្រាប់​ឆ្នាំ​សារពើពន្ធ​នេះ ដោយ​បាន​ទម្លាក់​ការ​ខាតបង់​ដ៏​ធំ​នេះ ​ថា​ជា​បញ្ហា​នៅ​ក្នុង​ផ្នែក​ទូរស័ព្ទ​ឆ្លាត។ ដើម្បី​រក​ផ្លូវ​ចេញពី​ចំណុច​គ្រោះថ្នាក់​នេះ ក្រុមហ៊ុន​បាន​ផ្តោត​ទៅ​លើ​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត តែ​វិនិច្ឆ័យ​មិនបាន​ត្រឹមត្រូវ​អំពី​ចំណោល​នៃ​ការ​លក់។
ពាក់ព័ន្ធ​នឹង​ការវិនិច្ឆ័យ​ខុស​ក្នុង​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត លោក Kazuo Hirai ប្រធាន​ក្រុមហ៊ុន Sony ទទួលស្គាល់​ថា ក្រុមហ៊ុន​តាម​មិនទាន់​ការ​ដូរ​ផ្លាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​“​ក្រុម​អ្នក​ផលិត​ទូរស័ព្ទ​ឆ្លាត​នៃ​ប្រទេស​ចិន បាន​វាយលុក​យ៉ាង​ខ្លាំង​។ យើង​មាន​កម្លាំង​មិន​គ្រប់គ្រាន់ ដើម្បី​នឹង​ទប់ទល់​សង្គ្រាម​តម្លៃ​ដែល​កើន​ឡើង​ខ្លាំង​ទៅៗ បានទេ​”។
ទីផ្សារ​ទូរស័ព្ទ​ឆ្លាត មាន​ការ​ដូរ​ផ្លាស់​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ​។ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិកIDC ក្រុមហ៊ុន Samsung Electronics Co. នៃ​កូរ៉េខាងត្បូង និង Apple Inc. របស់​សហរដ្ឋអាមេរិក ជា​តួអង្គ​ពីរ​ធំ​ជាង​គេ​ក្នុង​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត តែ​បាន​ខាតបង់​សឹងតែ ១០នៃ​ចំណែក​ទីផ្សារ​រួមគ្នា ​ធៀប​ទៅ​កំឡុង​ពេលមុន​។ ចំណែក​ទីផ្សារ​មួយ​ដ៏​ធំ បាន​ធ្លាក់​ចូល​ដៃ​នៃ​ក្រុមហ៊ុន Xiaomi Inc. និង Huawei Technologies Co. នៃ​ប្រទេស​ចិន​ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​ផលិត​ទូរស័ព្ទ​ឆ្លាត​តម្លៃ​ទាប។
ក្រុមហ៊ុន Sony មាន​គោលបំណង​ចង់​ក្លាយ​ជា​តួអង្គ​ទី ៣ នៅក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ឆ្លា​តនៃ​ពិភពលោក តែ​ក្រុមហ៊ុន​មិន​អាច​ទាំង​ដណ្តើម​ចំណែក​ទីផ្សារ​ទី​៥ បាន​ផង ដោយសារតែ​គូប្រជែង​ចិន​ដ៏​ខ្លាំងក្លា​។ ធុរកិច្ច​​អេឡិចត្រូនិក​​របស់ Sony បាន​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​បី​ឆ្នាំ​ជាប់ៗ គ្នា​ហើយ​។ ក្រុម​ទូរទស្សន៍​មាន​ផ្ទាំង​បង្ហាញ​រូបភាព​រាង​សំប៉ែត ដែល​ជា​ស្នូល​នៃ​ធុរកិច្ច ក៏​រង​នូវ​ឱនភាព​មក​១០ ឆ្នាំ​ជាប់​គ្នា​ដែរ​។ គឺ​កិច្ចប្រជុំ​យុទ្ធសាស្ត្រ​សាជីវកម្ម​របស់​ក្រុមហ៊ុន កាលពី​ខែឧសភា​ឆ្នាំនេះ គឺ​ទើបតែ​បួន​ខែ​សោះ ដែល​ក្រុមហ៊ុន​បាន​តាំង​ជំហរ​យក​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត ជា​ការ​វាយលុក​សំខាន់​ដើម្បី​ដណ្តើម​នូវ​ប្រៀប​ក្នុងការ​ប្រកួតប្រជែង។
ក្នុងការ​ព្យាករណ៍​ដ៏​រឹងមាំ​មួយ​សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​ចប់​ទៅ​នៅ​ខែ មីនា ឆ្នាំ ២០១៥ ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា នឹង​លក់​បាន ៧,៨ ពាន់​ពាន់​លាន​យ៉េន ឬ ៧១ ពាន់​លាន​ដុល្លារ ដោយ​រំពឹង​ថា បាន ១,៥៣ ពាន់​ពាន់​លាន​យ៉េន ពី​ធុរកិច្ច​គមនាគមន៍ ក្នុង​នោះ​មាន​ទូរស័ព្ទ​ឆ្លាត ដែល​ត្រូវជា ២០នៃ​ការ​លក់​ទាំងអស់ និង ២៦ ពាន់​លាន​យ៉េន ជា​ប្រាក់ចំណេញ​ប្រតិបត្តិការ​។ ប៉ុន្តែ ​នៅ​ត្រឹម​ខែ​កក្កដា ក្រុមហ៊ុន បាន​កាត់​តម្រឹម​ការ​ព្យាករណ៍​លក់​សម្រាប់​ធុរកិច្ច​គមនាគមន៍​ចល័ត ចុះទៅ​ដល់ ១,៣៦ ពាន់​ពាន់​លាន​យ៉េន និង​កាត់​ទស្សនវិស័យ​ចំណេញ​ទៅ​នៅ​សូន្យ​៕

" "

ម៉ាស៊ីនឆុងកាហ្វេជំនាន់ថ្មីបញ្ជាដោយស្មាតហ្វូន ដែលមានតំលែថ្លៃចេញលក់ហើយ

Belkin ដែលជា​ក្រុមហ៊ុន​ផលិត​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ប្រភេទ​​នៅ​​ថ្ងៃ​នេះ​បាន​​សហការ​ជាមួយ​ក្រុម​ហ៊ុន​ផលិត​កាហ្វេ​ឈ្មោះថា Mr Coffee ដើម្បី​​បង្កើត​​នូវ​ម៉ាស៊ីន​ឆុង​កាហ្វេ​ទំនើប​អស្ចារ្យ​​មួយ អាច​ឆុង​កាហ្វេ​​បាន​​ដោយ​បញ្ជា​ពី​ស្មា​ត​ហ្វូ​ន ដំណើរការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍ Android និង iOS។
ម៉ាស៊ីន​​ឆុង​កាហ្វេ​ដ៏​អស្ចារ្យ​នោះ​​មាន​ឈ្មោះថា Mr Coffee 10-Cup Smart Optimal Brew វា​​អាច​ឲ្យ User ធ្វើ​ការ​​ឆុង​កាហ្វេ​​បាន​យ៉ាង​ងាយស្រួល ដោយ​កំណត់​នូវ ពេលវេលា ដើម្បី​ឲ្យ​កាហ្វេ​នោះ​ល្មម​នឹង​ពិសារ។
ជាមួយ​ម៉ា​ស៊ីន​ឆុង​កាហ្វេ​ខាងលើនេះ វា​អាច​ឲ្យ​លោក​អ្នកធ្វើ​ការបញ្ជា​ពី​ចម្ងាយ ដោយ​បញ្ជា​ឲ្យ​វាចា​ក់​ចូលក្នុង​កែវ​មួយ បន្ទាប់ពី​ឆុង​រួច ដើម្បី​ឲ្យ​ត្រជាក់​ល្មម​ដើម្បី​ពិសារ តែ​ត្រូវ​ប្រាកដថា អ្នក​ត្រូវដាក់​កែវ​ទំនេរ​មួយ​នៅ​ជិត​ម៉ាស៊ីន​នោះ។
ចំពោះ​កម្មវិធី​ដែល​ដំណើរការ​នៅលើ​ស្មា​ត​ហ្វូ​ន​សម្រាប់​បញ្ជា​នោះ​មាន​ឈ្មោះថា WeMo ។នៅលើ​កម្មវិធី​នោះ វា​អាច Alert ប្រាប់​លោកអ្នក​ជាស​ញ្ញា​អ្វីមួយ បន្ទាប់​កាហ្វេ​នៅក្នុង​ធុង​នៃ​ម៉ាស៊ីន​ត្រូវបាន​អស់។

" "

Monday, November 3, 2014

ទូរស័ព្ទថ្មី YotaPhone 2 មានអេក្រង់ពីរ

ក្រុមហ៊ុនផលិតទូរស័ព្ទប្រទេសរុស្សី YotaPhone បានប្រកាសចេញនូវទូរស័ព្ទ Android ជំនាន់ទីពីររបស់ខ្លួនដែលមានអេក្រង់ដល់ទៅពីរ។ ទូរស័ព្ទ YotaPhone ជំនានថ្មីនេះបានបំពាកនូវអេក្រង់នៅខាងមុខមានទំហំ 5 inch ប្រើប្រាសបច្ចេកវិទ្យា Amoled display និងនៅខាងក្រោយទូរស័ព្ទនេះគឹវាបានបំពាកអេក្រង់មួយបន្ថែមទៀតដែលមានទំហំ 4.7 inch ដែលប្រើប្រាសបច្ចេកវិទ្យា qHD e-Ink touchscreen ជាអេក្រង់មានពណ៌ស ខ្មៅ ដែលជាប្រភេទអេក្រង់មាននៅលើ E-book និង E-reader។ YotaPhone​   ជំនាន់ថ្មីនេះ និងមានពីរពណ៌អោយអ្នកជ្រើសរើស គឺពណ៌ស និង ពណ៌ខ្មៅ ហើយវានិងបំពាកជាមួយនិងប្រព័ន្ធដំណើរការ​ថ្មីរបស់ Android​ 4.4 kitkat ផងដែរ។
yotaphone-epd
​វាប្រើប្រាស់នៅ CPU qualcomm Snapdragon 800 SoC 2.3 GHz quad-core CPU  RAM ចំនួន 2GB ជាមួយនិង Memory ភ្ជាប់ខាងក្នុង 32GB។ ចំពោះកំាម៉េរា នៅខាងមុខមានទំហំ 8 Megapixel និងនៅខាងក្រោយមានទំហំ 2 Megapixel និង Connectivity មាន Wi-Fi 802.11 a/b/g/n/ac  4G/LTE  Bluetooth 4.0, GPS និង FM Radio។
YotaPhone និងចេញលក់នៅក្នុងត្រីមាសទីបួនក្នុងឆ្នាំនេះនៅទ្វីបអឺរ៉ុប ហើយនិងដាក់លកនៅទ្វីបអំាមេរិចខាងជើងនិងជំវិញអាស៊ីនៅរយៈពេល 2 ទៅ 3 ខែបន្ទាប់ ហើយចំពោះតំលៃរបស់វាមិនត្រូវបានបញ្ជាកនោះទេ។

" "

iphone ព័ណទឹកមាសទើបនិងចេញលក់ថ្មីៗនេះ

ប្រាកដ​ខ្លាំង​ណាស់​លោក​អ្នក​ប្រាកដ​ជា​ភ្ញាក់​នៅ​ពេល​ដែល​បាន លឺ​ថា ​IPhone 5S ពណ័​មាស អាច​មាន​តម្លៃ​រហូត​ដល់ $10,000  សហ​រដ្ឋអាមេរិច ។ វា​ពិត​ជា​តម្លៃ​មួយ​ដ៏​សែន​ថ្លៃ មិន​ដែល​ជួប​ប្រទះ ឡើយ​ តាំង​ពី​ពិភព​មាន​ទូរស័ព្ទ​ប្រើ​មក​ មិន​មាន​ទូរស័ព្ទ​មួយ​ណា​អាច​ដាក់​លក់ ថ្លៃ​ដ៏​ម្លឹង​នោះ​ទេ ។

យោង​តាម​គេ​ហទំព័រ​បរទេសមួយ​បាន​ឲដឹង​ថា គេ​បាន​ប្រទះឃើញ​តម្លៃ​ដ៏​គួរ​ឲ​ភ្ញាក់​ផ្អើល​មួយ​ដែល​ បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ eBay ដែល​ជា​គេ​ហទំព័រ​លក់​ទំនិញ​តាម​រយះ ប្រព័ន្ធ​អ៊ីន​ធឺ​ណែត នៅ​លើ​ពិភព​លោក​ នោះ គឺ ទួរស័ព្ទ IPhone 5S ពណ័​មាស របស់​ក្រុម​ហ៊ុន​ APPLE ដែល​ទើបតែ​ដាក់​លក់ នៅ​លើ​ទី​ផ្សាកម្ពុជា​​ប្រហែល ជា ២-៣ ថ្ងៃ​មុន​នេះ  ។

អ្នក​លក់​នៅ​លើ​ eBay ដែល​មាន​ អត្ថលេខ "Papakar" បានដាក់​លក់​ IPhone 5S​ ពណ័​ទឹក​មាស Unlock សំរាប់​ប្រាស់​បានទូទាំង​ពិភព​លោក ក្នុង​តម្លៃ $10,000 រួម​ជា​មួយ​នឹង 51 bids ។ ចំណែក​ឯ​អ្នក​លក់​ផ្សេង​ទៀត ហ៊ាន​លក់​ក្នុង​តម្លៃ​ត្រឹម​តែ $4,000 ប៉ុនណ្ណោះ​ក្នុង​មួយ​គ្រឿង ។

គួរ​បញ្ជាក់​ផង​ដែល​ថា ក្រុមហ៊ុន APPLE បាន​លក់ ​IPhone 5S នឹង 5C អស់កាលពី ចុង​ប្តា​ហ៍​មុន​ ដែល​សប្តាហ៍ ប្រវត្តសាស្រ្ត​របស់​​ ក្រុមហ៊ុន APPLE ហើយ​ដែល​អាច​លក់​ ទូរស័ព្ទ​ដាច់​បាន​ច្រើន​យ៉ាង​នេះ ។

ប្រជាជន​របស់ សហ​រដ្ឋអាមេរិច អាច​ទិញ​ទូរស័ព្ទ​ IPhone 5S បាន​ក្នុង​តម្លៃ​សម្យ​នឹង​ថោក​បំ​ផុត ត្រឹម​តែ $199 សំរាប់​កិច្ចសន្យា​ ២ឆ្នាំ ។

" "

​Microsoft ​ឧទ្ទេសនាម​ទូរស័ព្ទ​ម៉ូ​ដែល ​Nokia​ x2​ ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ​Android​ ​


​ ​Nokia បាន​បញ្ចេញ​ទូរស័ព្ទ​ម៉ូ​ដែលx2 ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការAndroid Phoneជំនាន់​ថ្មី​របស់​ខ្លួន​នៅ​តម្លៃ99អឺរ៉ូ ​ស្មើ​នឹង​តម្លៃ​135​ដុល្លារ​សហរដ្ឋអាមេរិក​។ បើ​យោង​តាម​ក្រុមហ៊ុន Nokia ទូរស័ព្ទ​នេះ​នឹង​មាន​វត្ត​មាននៅ​ក្នុងកា​រ​ជ្រើសរើស​ប្រទេស​។​
ក្រុមហ៊ុន 
​ ​ទូរស័ព្ទ​នេះ​មាន​ទំងន់ 150gram និងវិមាត្រ 21.7x68.3x11.1mm​។ Nokia x2 លក្ខណៈ​ពិសេសជា​មួយនឹង​ស្រទាប់​ខាងក្រៅtranslucent ហើយនឹង​មាន​ពណ៌​ជាច្រើន​សំរាប់​ជ្រើសរើស​ដូច​ជាពណ៌​បៃតង​រលោង ពណ៌​ទឹកក្រូច​និង​ខ្មៅ ពណ៌​លឿង​រលោង ពណ៌​ស​និង​ពណ៌​ប្រផេះ Matt ពណ៌​ងងឹត​។​
​ ​Nokia x2 មាន​អេក្រង់ ClearBlack LCD ទំហំ4.3 អ៊ី​ញ(480x800p) និង​ធន់​ទ្រាំ​ជាមួយនឹង​ការ​កោស​កញ្ចក់​។ ទូរស័ព្ទ​នេះ​មាន​ស៊ីម​ពីរ និង​Dual-standby​ត្រូវ​បាន​បំពាក់​ដោយ Dual-Core QualcommSnapdragon 200 1.2 GHz និង​មាន​RAMទំហំ​1GB​ផង​ដែរ​។ Nokia x2 វា​បាន​ភ្ជាប់​មក​ជា​មួយ​ការ​ផ្ទុកខាង​ក្នុង​អង្គ​ចងចាំ​ទំហំ4GB ដែល​ជា​រន្ធ​ដោត​កាតmicroSD និង​ថាមពល​ថ្ម​1800mAh​។ 
​ ​ចំពោះ​ម៉ូ​ដែលNokia x2 នេះ​ផង​ដែរ​វា​មាន​កាមេរ៉ាsports​ ខាង​ក្រោយ​ទំហំ 5MP ជា​មួយ​នឹង​LED flash និង VGA កាមេរ៉ាfacing camera ផង​ដែរ​។ នៅក្នុង​លក្ខខណ្ឌ​នៃ​ជម្រើស​ការ​តភ្ជាប់​របស់​ទូរស័ព្ទ​នេះ​មាន​ដូច​ជា​3G, Wi-Fi, Bluetooth និង​GPS​
​ ​Nokia x2 ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​មាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3AOSP Jelly Bean​៕​

" "