ថ្មីៗនេះ iPad mini 2 ចាប់មានព័ត៌មានដែលធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ ហើយពេលនេះយើងទទួលបានរូបភាពផ្នែកក្រោយអះអាងថា ជាសម្បករបស់ iPad mini ជំនាន់ទី២ ចេញពីគេហទំព័រ fanaticfone។ តាមរូបឃើញសំបកដ៏គួរឱ្យសង្ស័យនេះ ផលិតពីសារធាតុអាលុយមីញ៉ូម ដែលរំពឹងថា បំពាក់លើ iPad Mini ជំនាន់ថ្មីទី២ ជាមិនខាន។
វាហាក់មិនមានការឌីហ្សាញថ្មីខុសពី iPad Mini ជំនាន់ទី១ នោះទេ។ សំបក iPad mini 2 អាចមានរូប Logo Apple នៅផ្នែកខាងក្នុងប្លែកពីរបស់ iPad mini នាពេលបច្ចុប្បន្ន ដែលមានតែនៅផ្នែកខាងក្រៅប៉ុណ្ណោះ។
iPad Mini 2 ខាងលើនេះបើតាមពាក្យចចាមអារាមខ្លះៗបាននិយាយថា យ៉ាងហោចណាស់ក៏ hardware ទទួលបានការបង្កើនសមត្ថភាពដំណើរការ ហើយ Software ក៏ដូច្នោះដែរ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 7។
ពុំមានប្រភពណាមួយហ៊ានចេញមុខអះអាងដាច់ខាតទៅលើរូបដែលបានលេចឡើង ខាងលើឡើយ ចំណែក Apple ខណៈពេលនេះ ក៏នៅស្ងៀមមិនបានបង្ហើបឱ្យដឹងអ្វីនៅឡើយ ខណៈដែលមានការបង្ហាញខាងលើនេះ៕
Saturday, October 18, 2014
Ipad Mini 2 ជំនាន់ថ្មី មានសម្ថភាពជាងជំនាន់មុន
7:01 PM
ព័តមានបច្ចេកវិទ្យា