ក្រុមហ៊ុនទូរស័ព្ទប្រណិត Vertu ទើបតែបានឧទ្ទេសនាមផលិតផលមួយបន្ថែមទៀត ទៅក្នុងក្រុម
ទូរស័ព្ទដែលប្រណិតផង និងឆ្លាតវៃផងរបស់ខ្លួន នោះគឺ Vertu Aster ដែលមានតម្លៃចាប់ពី ២៧
ភាពល្អប្រណិត និងមានតម្លៃខ្ពស់ របស់ផលិតផលមកពីក្រុមហ៊ុន Vertu គឺគេមិនចាំបាច់ប្រកែក
នោះទេ។ ទូរស័ព្ទថ្មី Vertu Aster ដែលមានទំហំវិមាត្រ 143.4 x 69 x 11.2 ម.ម និងទម្ងន់ 193
ក្រាម នេះ ត្រូវបានធ្វើឡើងអំពីបណ្ដាវត្ថុធាតុដ៏ប្រណិត និងកម្រមាន ដូចជា លោហធាតុ ទីតានី
ញ៉ូម ស្បែកគោ ស្បែកពោះថ្លាន់ ស្បែកសត្វអូទ្រីស និងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ដែល ធ្វើឡើងដោយដៃនៃក្រុមអ្នកជំនាញរបស់ក្រុមហ៊ុននេះ។
អំពីគ្រឿងម៉ាស៊ីន Vertu Aster គឺពិតជាអាចប្រដូចជាមួយបណ្ដាផលិតផល Android លំដាប់
កំពូលនាបច្ចុប្បន្ន។ Vertu Aster បំពាក់ CPU quad-core Qualcomm Snapdragon 801 កម្រិត
2,3GHz, RAM 2GB និងអង្គចងចាំក្នុងម៉ាស៊ីន 64GB , អេក្រង់ការពារដោយ sapphire និងមាន
ទំហំ 4,7-inch ដែលមានរីសូលូសឹន FullHD (1080 x 1920) រួមនឹងមានប្រព័ន្ធ LTE, NFC, ប្រដាប់
បំពងសម្លេង ប្រើបច្ចេកវិទ្យា Dolby Digital Plus និងថ្ម 2275mAh ។
ក្រៅពីនេះ Vertu Aster បំពាក់កាមេរ៉ាមុខ 2,1MP និងកាមេរ៉ាក្រោយ 13MP ដែលទទួលស្គាល់
គុណភាពដោយ Hasselblad (Hasselblad គឺជាក្រុមហ៊ុនផលិតកាមេរ៉ាប្រណិតបំផុតក្នុងពិភព
លោក ហើយក្រុមហ៊ុននេះ ធ្លាប់បានផ្គត់ផ្គង់កាមេរ៉ា ទៅឱ្យក្រុមអវកាសចរ ដែលបានឡើងទៅ
កាន់ភពព្រះចន្ទ ជាលើកដំបូងរបស់មនុស្សលោក)។
Vertu Aster ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ Android 4.4 រួមនឹងសេវាកម្មដ៏មានប្រយោជន៍របស់ក្រុម
ហ៊ុន ដូចជា Vertu Classic Concierge, Vertu Life និង Vertu Certainty ជាដើម។ ផលិតផលនេះ
នឹងត្រូវបានបញ្ចេញលក់ ក្នុងឆ្នាំ ២០១៥ ក្នុងតម្លៃប្រហែល ៦.៧៨៥ ដុល្លារអាមេរិក។ ក្រុមហ៊ុន
ផលិតទូរស័ព្ទប្រណិតនេះ ក៏បានប្រកាសថា អតិថិជនទូទៅ នៅក្នុងពិភពលោក សុទ្ធតែអាចបញ្ជា
ទិញផលិតផលនេះ៕