Wednesday, November 19, 2014

ថ្ងៃទី២១ វិច្ឆិកា ពិតជាមាន ទូរស័ព្ទ iPhone 6 នឹង iPhone 6 Plus លក់ជាផ្លូវការមែនរឺ?

ភ្នំពេញ៖ ប្រជាជនក្នុងប្រទេសកម្ពុជាកំពុងតែពុះកញ្ជ្រោល ជាមួយនឹងការទន្ទឹងរង់ចាំប្រើប្រាស់ iPhone 6 និង iPhone 6  Plus ដែលដាក់ លក់ជា ផ្លូវការ ដើម្បីអោយមានភាពងាយស្រួល និងមាន ទំនុកចិត្ត ក្នុងការ ប្រើប្រាស់។ 
ថ្មីៗនេះមានពត័មានលេចលឺថា នឹងមានការដាក់លក់ iPhone 6 និង iPhone 6  Plus ជាផ្លូវការ នៅក្នុង ប្រទេស កម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា នេះហើយ។
តើពាក្យចរចាមរ៉ាមនេះពិតដែររឺទេ? បើមានលក់ជាផ្លូវការមែន ច្បាស់ជាមាន លក់នៅ ក្រុមហ៊ុន iOne ជាក់ ជាមិនខាន ដោយសារតែ ក្រុមហ៊ុន iOne ជាក្រុមហ៊ុនជំនាញ លើ ផលិតផល Apple តាំងពី ឆ្នាំ ២០០៦ មកម្ល៉េះ លើសពីនេះទៅ ទៀតក្រុមហ៊ុន ជំនាញមួយនេះ មានសាខាជាច្រើន និងមានមជ្ឈមណ្ឌល សេវាកម្មជួសជុល ផ្ទាល់ខ្លួន ថែមទៀតដូចនេះ វារឹតតែធ្វើ អោយអតិថិជន មានទំនុកចិត្តខ្ពស់  ។ 
ទោះបីជាយ៉ាងណាយើងរង់ចាំការបកស្រាយពីក្រុមហ៊ុន iOne ចំពោះការដាក់លក់ iPhone 6 និង iPhone 6  Plus ជាផ្លូវការ នេះ ប៉ុនែ្តយើង ជឿជាក់ថាក្រុមហ៊ុន iOne នឹងមាន កម្មវិធី ប្លែកៗ សំរាប់អតិថិជន របស់ខ្លួនជា មិនខាន។

"
"