Belkin ដែលជាក្រុមហ៊ុនផលិតនូវឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទនៅថ្ងៃនេះបានសហការជាមួយក្រុមហ៊ុនផលិតកាហ្វេឈ្មោះថា Mr Coffee ដើម្បីបង្កើតនូវម៉ាស៊ីនឆុងកាហ្វេទំនើបអស្ចារ្យមួយ អាចឆុងកាហ្វេបានដោយបញ្ជាពីស្មាតហ្វូន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android និង iOS។
ម៉ាស៊ីនឆុងកាហ្វេដ៏អស្ចារ្យនោះមានឈ្មោះថា Mr Coffee 10-Cup Smart Optimal Brew វាអាចឲ្យ User ធ្វើការឆុងកាហ្វេបានយ៉ាងងាយស្រួល ដោយកំណត់នូវ ពេលវេលា ដើម្បីឲ្យកាហ្វេនោះល្មមនឹងពិសារ។
ជាមួយម៉ាស៊ីនឆុងកាហ្វេខាងលើនេះ វាអាចឲ្យលោកអ្នកធ្វើការបញ្ជាពីចម្ងាយ ដោយបញ្ជាឲ្យវាចាក់ចូលក្នុងកែវមួយ បន្ទាប់ពីឆុងរួច ដើម្បីឲ្យត្រជាក់ល្មមដើម្បីពិសារ តែត្រូវប្រាកដថា អ្នកត្រូវដាក់កែវទំនេរមួយនៅជិតម៉ាស៊ីននោះ។
ចំពោះកម្មវិធីដែលដំណើរការនៅលើស្មាតហ្វូនសម្រាប់បញ្ជានោះមានឈ្មោះថា WeMo ។នៅលើកម្មវិធីនោះ វាអាច Alert ប្រាប់លោកអ្នកជាសញ្ញាអ្វីមួយ បន្ទាប់កាហ្វេនៅក្នុងធុងនៃម៉ាស៊ីនត្រូវបានអស់។