នៅប្រទេសសិង្ហបុរី ក៏ដូចជាបណ្តាប្រទេសជាច្រើនផ្សេងទៀត កាន់តែច្រើនឡើងៗ ដែលគ្រូពេទ្យចិត្តសាស្ត្រ ទាមទារឱ្យចាត់បញ្ចូល និងទទួលស្គាល់ ការញៀនស្មាតហ្វូន (ញៀនទូរស័ព្ទ) ថាជាចំណែកមួយនៃជំងឺផ្លូវចិត្ត។ សិង្ហបុរី កូរ៉េខាងត្បូង ចិន និងតៃវ៉ាន់ ជាក្រុមប្រទេសនៅអាស៊ីដែលបញ្ហាជំនក់វក់វីនឹងស្មាតហ្វូន កំពុងចោទជាបញ្ហាខ្លាំង។
បើតាមរបាយការណ៍កាលពីឆ្នាំ២០១៣ សិង្ហបុរី និងហុងកុង ជាប់ចំណាត់ថ្នាក់លេខមួយ ខាងមានចំនួនប្រជាជនច្រើនជាងគេមានទូរស័ព្ទដៃ។ ៨៤%នៃប្រជាជនសិង្ហបុរី៥លានបួនសែននាក់ មានយ៉ាងហោចណាស់ទូរស័ព្ទដៃទំនើបជំនាន់ថ្មីអាចភ្ជាប់អ៊ិនធឺណែតបានមួយគ្រឿងក្នុងដៃ ទល់នឹង៦៥%ប៉ុណ្ណោះនៅសហរដ្ឋអាមេរិក។ ហើយអ្វី ជាការកត់សម្គាល់ខ្លាំង គឺយុវវ័យសិង្ហបុរី ចំណាយពេលជាមធ្យម ៣៨នាទី នៅមុខទំព័រហ្វេសប៊ូក ពោលគឺពីរដងច្រើនជាងជនជាតិអាមេរិក។ នេះបើតាមរបាយការណ៍របស់ស្ថាប័នExperian។
ក្រុមគ្រូពេទ្យចិត្តសាស្ត្រនៃមជ្ឈមណ្ឌលសុខាភិបាល Gleneagles ចង់ឱ្យពិភពលោក ចាត់បញ្ចូលភាពងប់វក់នឹងអ៊ីនធឺណែត ជាប្រភេទជំងឺផ្លូវចិត្តមួយ។ ហេតុអ្វី ? តើមានការពន្យល់បំភ្លឺយ៉ាងដូចម្តេច ? ព្រោះក្រុមគ្រូពេទ្យផ្នែកចិត្តសាស្ត្រសង្កេតឃើញថា នៅពេលអ្នកជំងឺម្នាក់មកជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះជំងឺស្ត្រេស ជំងឺខ្វល់ខ្វាយក្នុងចិត្ត។ ប៉ុន្តែតាមការពិតទៅនោះ យន្តការនៃការត្រដររស់របស់អ្នកជំងឺទាំងនោះ គឺត្រូវការភ្ជាប់ខ្លួននឹងអ៊ីនធឺណែត ត្រូវការខណិចក្នុងប្រព័ន្ធសង្គមសោះ។
ដោយមិននិយាយអំពីករណីងុបជ្រុលរបស់យុវជនយុវនារីខ្លះ ដែលរហូតភ្លេចបាយភ្លេចទឹក ភ្លេចកាត់សក់កោរពុកមាត់ ភ្លេចចេញមករកសង្គម លែងស្គាល់ពិភពមនុស្សជាក់ស្តែង និងទាល់តែរកអ្នកឯកទេសជួយតម្រង់ទិសឱ្យដើរចេញពីភាពញៀន ដូចករណីញៀនអាភៀន ញៀនសុរានោះ ទាល់តែលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត សូម្បីតែក្មេងដែលចូលចិត្តនិងឧស្សាហ៍លេងទូរស័ព្ទតាមបែបធម្មតា ជាមនុស្សនិងគ្រួសារទាន់សម័យនោះ បើលោកអ្នកជាឪពុកម្តាយផ្តាច់អ៊ីនធឺណែត ដកហូតទូរស័ព្ទ នោះក្មេងនឹងបាត់លំនឹង មិនដឹងថាត្រូវធ្វើអ្វី ស្រែកថាអផ្សុក ធុនទ្រាន់ភ្លាមមួយរំពេច ! ប្រសិនបើលោកអ្នកជួបករណីដូច្នេះ សូមរួសរាន់កាត់បន្ថយ និងគ្រប់គ្រងការប្រើទូរស័ព្ទនិងអ៊ីនធឺណែត តាមការគួរភ្លាម ដើម្បីកុំឱ្យធ្លាក់ក្នុងគ្រោះធ្ងន់ធ្ងរជាងនេះទាន់។
សម្រាប់ក្រុមគ្រូពេទ្យចិត្តសាស្ត្រសិង្ហបុរី រោគសញ្ញាញៀនទូរស័ព្ទ និងអ៊ីនធឺណែត កំពុងវិវឌ្ឍន៍យ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំ។ ពីមុនគេត្រូវប្រយុទ្ធប្រឆាំង នឹងជំងឺញៀនល្បែងវីដេអូ ឥលូវដល់ពេលត្រូវព្យាបាលជំងឺជក់ហ្វេសប៊ូក វក់ក្នុងប្រព័ន្ធសង្គម និងហ្គេមតាមអ៊ីនធឺណែត។ មិនខ្វះទេ ឧទាហរណ៍ជាក់ស្តែង ដែលក្មេងវក់ខ្លាំងនឹងហ្គេមក្នុងអ៊ីនធឺណែត សម្លាប់ខ្លួន ឬធ្វើអាក្រក់ក្នុងជីវិតប្រចាំថ្ងៃនោះ ព្រោះដោយសារអ្វី ? ដោយសារតែពួកគេមិនអាចបែងចែងបានពីអ្វីដែលល្បែងក្នុងអ៊ីនធឺណែត អ្វីជាជីវិតមនុស្សពិត។
ការចាត់អាការៈវក់ញៀននឹងស្មាតហ្វូន ឬអ៊ីនធឺណែត ថាជាជំងឺ មិនមានចុះកត់ត្រាក្នុងសៀវភៅបញ្ជីឈ្មោះជំងឺផ្លូវចិត្តទេ ទោះបីជាសៀវភៅទើបចេញថ្មីចុងក្រោយជាងគេបំផុតក៏ដោយ ប៉ុន្តែអាការៈជំងឺមួយនេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើកំណត់សម្គាល់នៅក្នុងឯកសារភ្ជាប់ថាជាអ្វីដែលចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ។
រោគសញ្ញានៃការញៀន មានដូចជា គ្មានសមត្ថភាពហាមឃាត់ខ្លួនមិនឱ្យទៅបើកទៅឆែក មើលស្មាតហ្វូន ភ្ជាប់អ៊ីនធឺណែត អផ្សុកខ្វល់ខ្វាយពេលគ្មានទូរស័ព្ទនៅនឹងដៃ បាត់បង់ប្រសិទ្ធិភាពផ្នែកការងារ និងសិក្សា ត្រូវការនិងចង់ជានិច្ចបើកមើលទូរស័ព្ទ។ នេះបើតាមការគូសបញ្ជាក់ដោយត្រួសៗរបស់សាស្ត្រាចារ្យជំនួយផ្នែកទូរគមនាគមន៍នៃសកលវិទ្យាល័យបច្ចេកវិទ្យាNayang ដែលបានដាស់តឿនរំលឹកដល់អ្នកជាឪពុកម្តាយទាំងអស់ឱ្យធ្វើការប្រុងប្រយ័ត្នកុំឆាប់ផ្តល់លទ្ធភាពដល់កូនក្នុងការរត់តាមបច្ចេកវិទ្យាដ៏ទំនើបនេះពេក។ កាន់តែក្មេង កាន់តែងាយនិងឆាប់ធ្លាក់ក្នុងសភាពញៀន និងជាពិសេសកុមារ ដែលឆាប់ភ្ជាប់ខ្លួននឹងស្មាតហ្វូន/អ៊ីនធឺណែត/ហ្កេម អាចងាយនឹងជួបគ្រោះផ្តាច់ខ្លួនពីសង្គម រស់នៅឯកា។ សូមអ្នកជាឪពុកម្តាយ កុំស្វែងរកដំណោះស្រាយបែបងាយៗ ដោយឱ្យកូនលេងហ្កេម លេងទូរស័ព្ទ ដើម្បីបាត់យំ ដើម្បីកុំកូនរពឹសពេកឱ្យសោះ។ ព្រោះជំងឺមួយនេះ គ្មានខុសអ្វីពីជំងឺជក់មើលទូរទស្សន៍ ដូចសម័យមួយទសវត្សរ៍មុនទេ គឺមានតែធ្ងន់ធ្ងរបន្ថែម (ទូរទស្សន៍មានតែនៅក្នុងផ្ទះ ឯស្មាតហ្វូន អាផែត យើងអាចយកទៅតាមបានគ្រប់ពេលវេលា និងទិសទី)។
លើផ្នែកសុខភាពផ្លូវកាយវិញ ដោយមិននិយាយអំពីគ្រោះថ្នាក់ពាក់ព័ន្ធនឹងខួរក្បាល អេក្រង់ ទូរស័ព្ទ អ៊ីនធឺណែត កំពុងតែលុកលុយបំផ្លាញសុខភាពយុវវ័យយ៉ាងខ្លាំង ព្រោះដោយសារត្រូវចំណាយពេលជាមួយស្មាតហ្វូន មនុស្សសម័យថ្មី បញ្ចេញសកម្មភាពនិងធ្វើចលនាកាន់តែតិចឡើងៗ ជាពិសេសយុវជនយុវនារី ចន្លោះពី ១៨ទៅ ២៤។ ក្នុងវ័យនេះ យុវជនគួរតែស្វាហាប់ អាចបញ្ចេញកម្លាំងបានយ៉ាងខ្លាំងក្លា តែការសិក្សាបែរជាបង្ហាញថា ពួកគេមានសមត្ថភាពបញ្ចេញសកម្មភាពផ្លូវកាយស្មើនឹងមនុស្សខ្ទង់ ៦៥-៧០ឆ្នាំទៅវិញ។ ព្រោះអ្វី ? ព្រោះតែទូរស័ព្ទ ស្មាតហ្វូន កុំព្យូទ័រ អេក្រង់ និងទូរទស្សន៍ ...
មានមនុស្សកាន់តែច្រើនឡើងៗកើតជំងឺអ៊ីនធឺណែត មានជាអាទិ៍ជំងឺ Text-neck និង I-neck។ តើជំងឺពីរនេះជាអ្វី ? និងមានអាការៈយ៉ាងដូចម្តេច ? Text-neck និង I-neck ជាពាក្យជាភាសាងអង់គ្លេស ចេញមកពីប្រទេសអង់គ្លេស ដើម្បីបញ្ជាក់អំពីអាការៈឈឺ-ក Neck មានន័យថាក។ Text-neck ឬ I-neck ត្រូវបានយកមកប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះ ដោយសំដៅលើអាការៈឈឺចុកចាប់នៅម្តុំក និងម្តុំជុំវិញទាក់ទងនឹងក ដែលបណ្តាលមកពីការជក់ និងវក់នៅមុខកញ្ចក់កុំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អង្គុយច្រើន អង្គុយមិនត្រូវជំហរល្អរហូតបង្កឱ្យមានការចុកស្រពន់ នៅកញ្ចឹងក។ ជាទូទៅ គេកត់សម្គាល់ឃើញថា រាល់ពេលលោកអ្នកអង្គុយលេងទូរស័ព្ទ ឬអង្គុយមុខកុំព្យូទ័រ មុខអេក្រង់ អ្នកមានទំនោរអោនក្បាលទៅមុខ ចង្ការចង្អុលទ្រូង ភ្នែកសំយ៉ុងចុះ ព្រោះអេក្រង់នៅទាបជាងភ្នែក ដូច្នេះក ស្ថិតក្នុងស្ថានភាពកោង មិនត្រង់ទ្រក្បាល ជាហេតុធ្វើឱ្យរួយកញ្ចឹងក។
កញ្ចឹងក ក ស្ថិតក្នុងជំហរមិនត្រឹមត្រូវ នៅពេលយូរៗទៅ នឹងធ្វើឱ្យមានសម្ពាធ ឬសាច់ដុំរួញ ហើយមិនតែប៉ុណ្ណោះ នឹងធ្វើឆ្អឹងខ្នងនៅតំបន់ក វៀច។ ក្បាលរបស់មនុស្សម្នាក់ៗ មានទម្ងន់ជាមធ្យមពី ៤,៥ ទៅ៥,៥គីឡូក្រាម ទាំងក ទាំងស្មា មិនអាចទ្រទម្ងន់នេះបានយូររាប់ម៉ោងបានឡើយ។ មានន័យថា សាច់ដុំកញ្ចឹងក មិនអាចទ្រាំនឹងជំហរក្បាលអោនទៅមុខ ភ្នែកសំយ៉ុងដើម្បីសរសេរ-អានឬមើលកុនក្នុងកញ្ចក់អេក្រង់ទូរស័ព្ទបានយូរម៉ោងទេ។
មិនមែនតែជំហររបស់កញ្ចឹងកមួយទេ ដែលជាអ្នកទទួលខុសត្រូវនាំឱ្យកើតអាការៈឈឺចុកចាប់រួយសាច់ដុំកើតជំងឺ Text-neckនោះ ជំហររបស់ដៃ កែងដៃ ដើមដៃ ប្រអប់ដៃ និងម្រាមដៃក៏មានចំណែកដែរ។ នៅក្នុងវេជ្ជសាស្ត្របុរាណចិន ម្រាមដៃគឺជាចំណុចនៃបម្រែបម្រួលថាមពល និងមានឥទ្ធិពលលើសរីរាង្គកាយខ្លួនប្រាណមនុស្សទាំងមូល។ ពេលអ្នកចុចទូរស័ព្ទ អ្នកច្រើនតែប្រើម្រាមតែមួយពីរប៉ុណ្ណោះ ដោយផ្ងាបាតដៃឡើងលើ ដែលជាជំហរប្រក្រតីបែបធម្មជាតិទេ ដូច្នេះពេលភ្ញាក់ពីដំណេកឡើងអ្នកអាចមានអាការៈចុកម្រាមដៃ និងជាប់តឹងស្មា សាច់ដុំនៅកញ្ចឹងកនោះ។
ម្យ៉ាងវិញទៀត សូមចងចាំថានៅពេលយើងលេងទូរស័ព្ទដៃ ឆែកអ៊ីមែល យើងអាចដាក់សម្ពាធលើមុខ លើភ្នែក។ សាច់ដុំមុខ និងភ្នែក ភ្ជាប់ដោយផ្ទាល់ទៅនឹងលលាដ៍ក្បាល និងរហូតដល់ផ្នែកក។ ហេតុដូច្នេះហើយបានជានៅពេលមានសាច់ដុំមុខកន្ទ្រាក់ច្រើនដងនិងដដែលៗពេកក្នុងមួយថ្ងៃនោះយើងអាចនឹងមានអាការៈឈឺក្បាល ណែនធ្ងន់ក្បាល ពិបាកដំណេក វិលមុខ ឬស្រវាំងភ្នែក។
ដូច្នេះសូមកុំរង់ចាំដល់ពេលជាប់ក ចាំរកថ្នាំ ! ក្រោយពីប្រើទូរស័ព្ទដៃ អាយផែតរួច សូមធ្វើចលនាក បត់ងាកបង្វិលក ពន្លារសាច់ដុំកឱ្យស្របនឹងស្ថានភាពដើម។ នៅពេលលើកប្រើ ត្រូវលើកដាក់ឱ្យស្មើមុខ។ បើនៅការិយាល័យធ្វើការសូមអង្គុយឱ្យត្រឹមត្រូវ ចំពីមុខកុំព្យូទ័រ ជើងដាក់កែងឱ្យទល់ដី កុំគងគ្នា ខ្នងត្រង់ ទម្លាក់ដើមដៃលើតុ និងពិសេសកញ្ចឹងកត្រង់។ ក្នុងគ្រប់ករណី ចូរឧស្សាហ៍សម្រាកដកខ្លួនចេញពីទូរស័ព្ទ ចេញពីអេក្រង់ ដើម្បីធ្វើចលនា ពន្លារសាច់ដុំ។ ចំពោះក្មេងនិងកុមារ ដែលក្បាលមានទំហំធំបើប្រៀបទៅនឹងកំពស់និងទម្ងន់ខ្លួន ជាងមនុស្សចាស់នោះ សូមធ្វើការប្រុងប្រយ័ត្នបានខ្លាំងជាងមនុស្សពេញវ័យ។ និយាយជារួម សូមស្តាប់ទំនួញថ្ងូររបស់ខ្លួនប្រាណ ដែលតែងតែផ្ញើមកជូនអ្នក មិនមែនមានតែទូរស័ព្ទមួយប៉ុណ្ណោះទេ៕