ដូចអ្វីដែលប្រិយមិត្តបានដឹងហើយថាបច្ចុប្បន្ននេះ ទូរស័ព្ទទំនើបប្រភេទអេក្រង់ធំៗ (ចាប់ពី 5-inch ឡើងទៅ) ឬ គេឲ្យឈ្មោះថា “Phablet” កំពុងតែទទួលបានការនិយមគាំទ្រច្រើនពីសំណាក់អ្នកប្រើប្រាស់ ទូរស័ព្ទទំនើប ។ ក្រុមហ៊ុនដែលបាននាំមុខគេលើទីផ្សារទូរស័ព្ទទំនើបប្រភេទ Phablet នោះគឺក្រុមហ៊ុន Samsung ព្រោះថាក្រុមហ៊ុនមួយនេះហាក់ទទួលបានជោគជ័យច្រើនតាមរយៈការបញ្ចេញជាបន្តបន្ទាប់នូវទូរស័ព្ទទំនើបស៊េរី Galaxy Note ។
ដោយឡែកសម្រាប់ឆ្នាំ២០១៣ នេះមានក្រុមហ៊ុនមួយចំនួនទៀតបានបញ្ចេញ និងក្រុមហ៊ុនផ្សេងទៀតក៏កំពុងតែត្រៀមនឹងប្រកាស ចេញទូរស័ព្ទទំនើប ប្រភេទ Phablet នេះដែរ ។ បើនិយាយពីក្រុមហ៊ុនធំៗដែលមិនទាន់បានបញ្ចេញទូរស័ព្ទទំនើប ប្រភេទ Phablet នោះមានដូចជា៖ Apple និង Nokia ជាដើម ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះធ្លាប់មានប្រភពមួយចំនួនបានអះអាងថា ក្រុមហ៊ុនទាំងនេះកំពុងតែមមាញឹក្នុងការងាររចនា ផលិត និងត្រៀមចេញប្រភេទ Phablet រៀងៗខ្លួន ។
កាលពីឆ្នាំ២០១២ ក្រុមហ៊ុន Apple បានបញ្ចេញ iPhone 5 ដែលមានអេក្រង់ធំជាងម៉ូដែលមុនៗបន្តិច ប៉ុន្តែអ្នកវិភាគបានមានប្រសាសន៍ថា ការប្តូរទំហំអេក្រង់តែមួយមុខនោះមិនគ្រប់គ្រាន់ទេ អ្វីដែលក្រុមហ៊ុនត្រូវធ្វើការកែត្រូវមួយទៀតនោះគឺ តម្លៃ ។
បើយោងតាមកាអះអាងរបស់ប្រភពខាងលើ និង សម្ដីរបស់អ្នកវិភាគនោះ ក្រុមហ៊ុន Apple ប្រាកដជានឹងផលិតទូរស័ព្ទទំនើបរបស់ខ្លួនឲ្យបានច្រើនទំហំ និង តម្លៃ ផ្សេងៗគ្នា ។
ប្រភេទទូរស័ព្ទដែលមានអេក្រង់ធំ៖
Monday, October 27, 2014
មានការខ្សឹបខ្សៀវថា Apple កំពុងតែសាកល្បងទូរស័ព្ទទំនើបអេក្រង់ 6-inch
8:30 PM
ព័តមានបច្ចេកវិទ្យា