សម្រាប់មនុស្សគ្រប់រូបដែលប្រើកុំព្យូទ័រ Desktop ជាធម្មតាត្រូវតែប្រើប្រាស់ Mouse ។ Mouse បានក្លាយជាវត្ថុមួយដ៏សំខាន់នៃបច្ចេកវិទ្យា ដែលយើងគិតថាមិនអាចអត់ថាបាន។ Mouse ត្រូវបានគេបង្កើតឡើងនៅឆ្នាំ ១៩៦៤ ហើយការបង្កើតជាលើកដំបូងនោះ Mouse គ្រាន់តែប្រអប់ឈើតូចមួយ ដែលមានតែប៊ូតុងតែមួយប៉ុណ្ណោះសម្រាប់ Click ។ បន្ទាប់មកទៀត ការរចនារូបរាងរបស់ Mouse មិនសូវជាផ្លាស់ប្ដូរប៉ុន្មាននោះទេ ប៉ុន្តែមានបែបបទស្រួលប្រើជាងមុន។
Douglas Engelbart ដែលធ្វើការនៅ វិទ្យាស្ថានស្រាវជ្រាវ Stanford គឺជាអ្នកបង្កើត Mouse កុំព្យូទ័រដំបូងគេបង្អស់ ដែលមើលទៅដូចជាគ្រឿងម៉ាស៊ីនកំប៉ិកកំប៉ុកប៉ុណ្ណោះ។ Douglas Engelbart បានប្រើប្រាស់កម្លាំងចិត្តដែលគាត់មាន ដើម្បីស្រាវជ្រាវទៅលើគម្រោងមួយ ដែលគាត់គិតថាពិតជាអាចបន្ថែមជំនួយនៃការគិតរបស់មនុស្ស។
នៅឆ្នាំ ១៩៧០ Engelbart និងប្រធានដឹកនាំវិស្វកររបស់គាត់ Bill English បានព្យាយាមស្វែងយល់ពី ” ការបង្ហាញ ទីតាំង x-y នៅលើប្រព័ន្ធអេក្រង់ ” ដែលត្រូវបានដាក់ឈ្មោះថា “Mouse” ព្រោះថាខ្សែដែលចេញពីក្រោយ “ Mouse ” ស្រដៀងទៅនឹងកន្ទុយកណ្ដុរពិត ប៉ុន្តែនៅពេលនោះកុំព្យូទ័រផ្ទាល់ខ្លួននៅមានតិចនៅឡើយ។ វិទ្យាស្ថានស្រាវជ្រាវ Standford បានផ្ដល់សិទ្ធិបង្កើត Mouse នេះទៅក្រុមហ៊ុន Apple ដោយទទួលបានទឹកប្រាក់មួយចំនួនតូចប្រហែលជា ៤ ម៉ឺន ដុល្លា ប៉ុន្តែ Engelbart មិនបានល្បីឈ្មោះដោយសារការបង្កើតរបស់គាត់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០០០ លោកបានទទួលមេដាយថ្នាក់ជាតិនៃបច្ចេកវិទ្យា ក្នុងការផលិត Mouse និងជួយអភិវឌ្ឍន៍ Hypertext ដែលសុទ្ធតែអាចជួយឲ្យអ្នកប្រើប្រាស់កាន់តែទូលំទួលាយជាងមុន៕
រូបរាង Mouse នាពេលបច្ចុប្បន្ន (រូបភាព៖ www.hltv.org)