ថ្មីៗនេះ ក្រុមហ៊ុន Microsoft ទើបតែចេញទូរស័ព្ទ Nokia ថ្មី ដែលមានតម្លៃត្រឹមតែ ២៥ដុល្លារ ប៉ុណ្ណោះ ដែលលោកអ្នកប្រហែលជាដឹងរួចហើយថា Microsoft បានទិញ Nokia ប៉ុន្មានខែកន្លងមកហើយ ។ គួរឲ្យកត់សំគាល់ដែរថា តាំងពីទូរស័ព្ទ Android និង iPhone បានវាយលុកទីផ្សារពិភពលោក (និងកម្ពុជាផងដែរ) បានធ្វើឲ្យទូរស័ព្ទ Nokia ដែលធ្លាប់តែពេញនិយម មានការធ្លាក់ចុះ ការលក់ជាបន្តបន្ទាប់ ។ ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Nokia (ដែលបច្ចុប្បន្ន គ្រប់គ្រងដោយ Microsoft) ក៏នៅតែបន្តអភិវឌ្ឍទូរស័ព្ទ ឲ្យទាន់បច្ចេកវិទ្យាទំនើប ពីមួយជំនាន់ទៅមួយជំនាន់ ។
ទូរស័ព្ទ Nokia 130 ដែលចេញដោយក្រុមហ៊ុន Microsoft ដែលមានលក្ខណៈពិសេសមួយចំនួនដូចជា អាចចាក់ចម្រៀង និងមើលវីដេអូ ព្រមទាំងមានពិល ប្រើបានទៀតផង ។ ទូរស័ព្ទដែលមានតម្លៃត្រឹមតែ ២៥ដុល្លារនេះ មានលក់នៅតែប្រទេស ឥណ្ឌា ចិន និងនីស៊ើរ៊ី តែប៉ុណ្ណោះ (គួរឲ្យសោកស្តាយ មិនទាន់មាននៅកម្ពុជា) ។
យោងតាមការលើកឡើងរបស់លោក Jo Harlow ដែលជាអនុប្រធានផ្នែកទូរស័ព្ទ (Corporate Vice President for phones) នៅក្រុមហ៊ុន Microsoft មានប្រសាសន៍ថា៖ យើងអាចសន្និដ្ឋានបានថា យ៉ាងហោចណាស់ មនុស្ស ១លាននាក់ នៅលើពិភពលោក មិនទាន់មានទូរស័ព្ទប្រើនៅឡើយ ៕