បន្ទាប់ពីទន្ធឹងរង់ចាំ អស់រយៈពេលជាយូរនៅពេលនេះ ក្រុមហ៊ុន Apple បានបង្ហាញ iPhone 5S និង iPhone 5C ជាផ្លូវការ។ iPhone 5S មានបីពណ៌ សម្រាប់ជ្រើសរើស ដែលមានពណ៌មាស ស និងខ្មៅ ហើយប្រើប្រាស់ នូវ Double LED Flash និង Chip A7 ដែលជា Chip ថ្មីរបស់ Apple ដែលលឿនជាង iPhone 5 ដល់ទៅ ៥ដង ចំពោះការរចនាវិញ គឺដូចគ្នាទៅនឹង iPhone 5៕