Monday, October 13, 2014

Twitter ទិញក្រុមហ៊ុន​ ផ្សព្វផ្សាយ ​ពាណិជ្ជកម្ម​តាម​ទូរស័ព្ទ ក្នុងតម្លៃ ១០០លានដុល្លារ

បណ្ដាញទំនាក់ទំនងសង្គម Twitter បានយល់ព្រមទិញក្រុមហ៊ុន ផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើទូរស័ព្ទដៃ TapCommerce ដើម្បីពង្រីការផ្សព្វផ្សាយ និងអាជីវកម្មរបស់ខ្លួនឲ្យ កាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត។
យោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Twitter បានយល់ព្រមទិញក្នុងតម្លៃ ១០០លានដុល្លារអាមេរិក។ TapCommerce ជាក្រុមហ៊ុនតូចមួយដែល ផ្ដោតសំខាន់លើការផ្សព្វផ្សាយ ពាណិជ្ជកម្មលើស្មាតហ្វូន និង Tablet ដូច្នេះហើយទើប Twitter ចាប់អារម្មណ៍ក្នុងការទិញ ហើយបើសិនជាមិន ទិញនៅពេលនេះទេ អាចនឹងបាត់បង់ ព្រោះថា មានក្រុមហ៊ុនផ្សេង គេចាប់អារម្មណ៍ដូចគ្នា។
លោក Richard Alfonsi អនុប្រធានទីផ្សារសកលរបស់ក្រុមហ៊ុន Twitter បានថ្លែងឲ្យដឹងថា TapCommerce នឹងធ្វើឲ្យការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ Twitter ងាយស្រួលជាងមុន ជាពិសេសវាគឺជា ប្រភពប្រាក់ចំណូលថ្មីមួយ៕

"
"