Friday, December 12, 2014

ក្រុមហ៊ុន Sony មានគម្រោង​ធ្វើ​ការ​ប្រកាស Xperia E3 ជាមួយ Xperia Z3 នៅ​ក្នុង​ព្រឹត្តិការណ៍ IFA 2014

ក្រុមហ៊ុន Sony បានត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការ​ប្រកាស​កំពូល​ស្មាតហ្វូន​និង​ថេប្លេត​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ IFA 2014 ក្នុង​ទី​ក្រុង Berlin (ប៊ែកទ្បាំង) ប្រទេស​អាល្លឺម៉ង់​ដែល​ជា​ទី​កន្លែង​សម្រាប់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ធ្វើ​ការ​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។

ក្នុងថ្ងៃនេះខេមបូបានទទួលពត៌មានមួយបានប្រាប់​អោយ​ដឹង​ថា Sony មាន​គម្រោង​ចង់​ធ្វើ​ការ​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​មួយ​ទៀត​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍ IFA 2014 ជាមួយ​នឹង​វង្ស​ត្រកូល Z3។ តើ​នេះ​ជា​ការ​ពិត​មែន​ទេ​ដែល​ថា Sony នឹង​ធ្វើ​ការ​ប្រកាស Xperia E3 នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នោះ? ខេមបូ​ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ទើ្បយ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​ថ្ងៃ​ដែល Sony ធ្វើ​ការ​ប្រកាស​ប៉ុណ្ណោះ​ទើប​បាន​ដឹង។
បើយោងទៅតាមគេហទំព័រ 9to5Google បាន​បញ្ជាក់​អោយ​ដឹង​ថា Xperia E3 គួរ​តែ​ជា​ស្មាតហ្វូន​ដែល​មាន​តម្លៃ​សមរម្យ។ ហើយ Xperia E3 នេះ​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​ជំនួស Sony Xperia E និង Xperia E1 ជំនាន់​មុខ។ ឯ​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​វា​វិញ​គឺ វា​មាន​អេក្រង់​ទំហំ 4.8 អ៊ីញ​មាន​កម្រិត​រូបភាព 720 x 1280 ភិចសែល, រ៉េម​ទំហំ 1.5 GB (ឬក៏ 2 GB) ចំពោះ​តម្លៃ​របស់ Xperia E3 វិញ​វា​ត្រូវ​បាន​គេ​និយាយ​ថា​មាន​តម្លៃ​ចន្លោះ​ពី 200$ ដល់ 300$ ។ ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ​គឺ​ថា​វា​មិន​មាន​ភាព​ធន់​នឹង​ការ​ជា្រប​ទឹក​ដូច​ស៊េរី Z3 ទេ។

"
"